កីឡា
អបអរសារទរ! ក្រុមកីឡាហាប់គីដូកម្ពុជា ឈ្នះមេដាយ ២៣គ្រឿងក្នុងការប្រកួតនៅឥណ្ឌូណេស៊ី
មោទកភាពជាខ្លាំងក្រុមកីឡាហាប់គីដូកម្ពុជា ឈ្នះមេដាយរហូត ២៣គ្រឿងក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅឯប្រទេសឥណ្ឌូណេស៊ី។

លោក គង់ ចាន់ធីណា
នេះបើតាមការឲ្យដឹងពីលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធមកថា ការប្រកួតបានបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ។ រយៈពេល ២ថ្ងៃនេះកម្ពុជាឈ្នះមេដាយសរុប ២៣គ្រឿង មាស៤ ប្រាក់៧ សំរឹទ្ធ១២ គ្រឿង។

ទិដ្ឋភាពនៅឥណ្ឌូណេស៊ី
អគ្គលេខាធិការ និងជាគ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា ជ័យជម្នះមួយនេះជូនដល់ប្រជាជនកម្ពុជាទាំងអស់។ ក្នុងនាមលោកជាគ្រូបង្វឹកសូមថ្លែងអំណរគុណប្រធានសហព័ន្ធលោក សៅ សេងហាក់ អនុប្រធាន គួច ហុងចៀក សមាជិកគណៈកម្មាធិការប្រតិបត្តិ និងក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានផ្ដល់ឱកាស និងជំរុញអភិវឌ្ឍន៍វិស័យកីឡាហាប់គីដូនេះ។

ទិដ្ឋភាពនៅឥណ្ឌូណេស៊ី
បញ្ជាក់ដែរថា ក្រុមជម្រើសជាតិខ្មែរកីឡាហាប់គីដូ បានបញ្ចប់ការប្រកួតជាផ្លូវការហើយក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ រយៈពេលពីរថ្ងៃនៅឯប្រទេសឥណ្ឌូណេស៊ីនេះ។ កម្ពុជាឈ្នះមេដាយសរុប ២៣គ្រឿង មាស៤ ប្រាក់៧ សំរឺទ្ធ១២។ ក្រុមជម្រើសជាតិកម្ពុជានឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥៕

ទិដ្ឋភាពនៅឥណ្ឌូណេស៊ី
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


