ព័ត៌មានអន្ដរជាតិ
ហាម៉ាស ផ្ដល់សញ្ញាវិជ្ជមានចំពោះសំណើបទឈប់បាញ់ដែលគាំទ្រដោយអាមេរិក
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានផ្តល់«ការឆ្លើយតបជាវិជ្ជមាន»ដល់បទឈប់បាញ់រយៈពេល ៦០ថ្ងៃដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ហើយឥឡូវនេះត្រូវបានរៀបចំដើម្បីចូលការចរចាជាផ្លូវការ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី៥ខែកក្កដានេះ ក្រុមហាម៉ាសបានប្រកាសនៅលើវិបសាយផ្លូវការរបស់ខ្លួនថា បន្ទាប់ពីការត្រួតពិនិត្យផ្ទៃក្នុង និងការពិគ្រោះយោបល់ជាមួយបក្ខពួកប៉ាឡេស្ទីនដែលជាសម្ព័ន្ធមិត្ត ខ្លួនបាន«រៀបចំយ៉ាងពេញលេញនិងម៉ត់ចត់ខ្លាំង ដើម្បីចូលទៅក្នុងជុំថ្មីនៃការចរចាភ្លាមៗអំពីយន្តការសម្រាប់ការអនុវត្តក្របខណ្ឌនេះ»។
កិច្ចព្រមព្រៀងឈប់បាញ់នឹងរួមបញ្ចូល៖
- ការផ្អាក ៦០ថ្ងៃនៃការប្រយុទ្ធគ្នា
- ការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១០នាក់ដែលនៅរស់រានមានជីវិត និងការបញ្ជូនមកវិញនៃសាកសពចំណាប់ខ្មាំងចំនួន ១៨នាក់ ដែលត្រូវបានកាន់កាប់ដោយក្រុមប៉ាឡេស្ទីន
- ការដកខ្លួនជាដំណាក់កាលរបស់អ៊ីស្រាអែលចេញពីផ្នែកខ្លះនៃតំបន់ហ្គាហ្សា រួមជាមួយនឹងការពង្រីកការផ្តល់ជំនួយមនុស្សធម៌។
បញ្ហាសេសសល់ដែលគេសង្កេតឃើញ គឺក្រុមហាម៉ាសបន្តជំរុញឲ្យមានការធានាកាន់តែច្បាស់លើការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ជំនួយ ជាពិសេសតាមរយៈច្រកព្រំដែន Rafah និងកាលបរិច្ឆេទជាក់លាក់សម្រាប់ការដកទ័ពអ៊ីស្រាអែល នៅចុងបញ្ចប់នៃបទឈប់បាញ់។
សូមជម្រាបថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសអ៊ីស្រាអែល បានយល់ព្រមរួចហើយចំពោះលក្ខខណ្ឌចាំបាច់ទាំងអស់ ដែលឈានទៅដល់ការបង្កើតឲ្យមានបទឈប់បាញ់រយៈពេល៦០ថ្ងៃនៅតំបន់ហ្គាហ្សា ដោយរង់ចាំតែក្រុមហាម៉ាសប៉ុណ្ណោះ។
ទោះបីជាមានការរីកចម្រើនក្នុងកិច្ចពិភាក្សាក៏ដោយ ក៏អំពើហិង្សានៅហ្គាហ្សាមិនបានផ្អាកឡើយ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៨នាក់បានស្លាប់ ក្នុងនោះមានការវាយប្រហារមួយដែលសម្លាប់ជនភៀសខ្លួនចំនួន ១៥នាក់នៅឯជុំរុំមួយកន្លែងក្នុងតំបន់ Khan Younis។ បន្ថែមពីនេះ មនុស្ស ២០នាក់ត្រូវបានបាញ់សម្លាប់ ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាចាំយកជំនួយ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ប្រកាសថា អ៊ីស្រាអែល យល់ព្រមបទឈប់បាញ់៦០ថ្ងៃនៅហ្គាហ្សាហើយ ចាំតែក្រុមហាម៉ាសប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សេចក្ដីជូនដំណឹង១២ ម៉ោង ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ