ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក អនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ ដើរហើរបាន
មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) បាននិយាយកាលពីថ្ងៃសុក្រថា អ្នកដែលទទួលវ៉ាក់សាំងពេញលេញហើយ អាចធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ធ្វើតេស្ត មុនពេលឬក្រោយពេលធ្វើដំណើរ។

នាយក CDC លោកស្រី Rochelle Walensky បានប្រកាសអំពីគោលការណ៍ណែនាំថ្មីនេះ ក្នុងសន្និសីទកាសែតរបស់ក្រុមឆ្លើយតបជំងឺកូវីដ-១៩របស់សេតវិមាន។
ទោះបីជាយ៉ាងណាក៏ដោយ CDC ក៏បានណែនាំដល់អ្នកធ្វើដំណើរដែលទទួលវ៉ាក់សាំងរួច ឲ្យបន្តពាក់ម៉ាស រក្សាគម្លាតសង្គម២ម៉ែត្រនិងលាងដៃឲ្យបានទៀងទាត់ផងដែរ។

នាយក CDC បាននិយាយថា គោលការណ៍ណែនាំការធ្វើដំណើរថ្មីនេះ គឺសម្រាប់តែអ្នកដែលទទួលបានវ៉ាក់សាំងពេញលេញប៉ុណ្ណោះ។ លោកស្រីបន្តថា អត្រាឆ្លងកូវីដជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ បានបន្តកើនឡើងហើយឥឡូវនេះ មានប្រហែល៦២,០០០ករណីថ្មីក្នុងមួយថ្ងៃ។

លោកស្រី Walensky បានប្រាប់ឲ្យដឹងថា មានតែ២០ភាគរយប៉ុណ្ណោះនៃប្រជាជនពេញវ័យរបស់សហរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលនេះជាហេតុនាំឲ្យលោកស្រីនៅតែព្រួយបារម្ភថា សហរដ្ឋអាមេរិកនៅតែមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមាន៣១,៣១៤,៦២៥ករណី ស្លាប់៥៦៧,៦១០នាក់ និងជាសះស្បើយ ២៣,៨២៥,៦៣៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VOA
ចុចអាន៖ អាមេរិកស្លាប់ដោយកូវីដ-១៩ឡើងដល់៥សែន៥ម៉ឺននាក់គិតត្រឹមយប់មិញ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម១៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


