ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
អគ្គនាយកស៊ីម៉ាក់កម្ពុជាលោក ហេង រតនា បានសួរទៅថៃថាបានស៊ើបអង្កេតផ្ទៃក្នុងខ្លួនឯងហើយឬនៅ មុនពេលចោទមកកម្ពុជាពីការដាក់មីននៅព្រំដែន ខណៈដែលលោកបានបង្ហាញរូបភាពមួយចំនួននៃសកម្មភាពទ័ពថៃកំពុងកាយដីដាក់មីននៅតាមព្រំដែនកម្ពុជា។

លោក ហេង រតនា បានលើកឡើងលើបណ្ដាញសង្គមរបស់លោកនៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថានៅមុនទាហានថៃជាន់មីន មានរូបភាពជាច្រើននៅបណ្ដាញសង្គមថៃបានបង្ហោះឱ្យឃើញពីសកម្មភាពរបស់ទ័ពថៃដាក់មីនតាមព្រំដែនតែថៃមិនបានស៊ើបអង្កេតលើរឿងនេះតែបែរជាចោទកម្ពុជា និងចង់ប្ដឹងទៅ UN ទៅវិញ។ លោកបន្ថែមថាវាក៏ជារឿងល្អដែរដែលថៃចង់រកដំណោះស្រាយពី UN នោះ ដូច្នេះគួរតែបបួលគ្នាជាមួយកម្ពុជាឡើង ICJ តែម្ដងទៅ ព្រោះ ICJ ជាតុលាការរបស់ UN ស្រាប់។
លោកបានលើកឡើងថា៖ «មានរូបភាពតាមប្រពន្ធ័សង្គមជាច្រើននៅស្រុកសៀម បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗតាមព្រំដែនខ្មែរ–សៀម។ តើរដ្ឋបាលសៀមនិងអង្គការដោះមីននៅសៀមមានចាត់វិធានការស៊ើបអង្កេតឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUNពិតជាល្អហើយ។ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង ព្រោះថាICJ ជាតុលាការរបស់UNនេះស្រាប់»។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី១៦ ខែកក្កដា ទាហានថៃបានដើជាន់មីនបណ្ដាលឱ្យម្នាក់ដាច់ជើង និង២នាក់ទៀតរងរបួស។ ក្រោយហេតុការណ៍នេះមេទ័ពជួរមុខថៃថាជាគ្រាប់សល់ពីសង្គ្រាម តែក្រុមអង្គការដោះមីននិងក្រសួងការបរទេសថៃជាគ្រាប់មីនថ្មីដោយបានចោទកម្ពុជា និងប្រុងប្ដឹងទៅ UN ផងដែរ។
អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះពិការដោយសារមីនកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយថាជាការលើកឡើងដោយគ្មានការស៊ើបអង្កេត និងចោទប្រកាន់គ្មានហេតុផល៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


