ព័ត៌មានអន្ដរជាតិ
អ្វីជាបទប្បញ្ញត្តិបែប «នុយក្លេអ៊ែរ» ដែល EU អាចប្រើដើម្បីសងសឹកពន្ធ ត្រាំ?
អ្នកការទូតសហភាពអឺរ៉ុប (EU) បានឱ្យដឹងថា បណ្ដាសមាជិក EU រួមទាំងអាល្លឺម៉ង់ កំពុងពិចារណាប្រើប្រាស់វិធានការ «ប្រឆាំងការបង្ខិតបង្ខំ» ដោយផ្តោតលើវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិក ប្រសិនប្លុកមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈពន្ធខ្ពស់ ៣០ ភាគរយ គ្រោងចូលជាធរមាននៅសប្ដាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត័មានរ៉យទ័រ។

វិធានការនោះមានឈ្មោះថា «ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ (ACI)» ដែលចូលជាធរមាននៅចុងឆ្នាំ ២០២៣ ប៉ុន្តែមិនដែលបានអនុវត្តទេ។ អ្នកខ្លះហៅវាថាជា «ជម្រើសនុយក្លេអ៊ែរ» ដើម្បីប្រឆាំងទប់ទល់នឹងការបង្ខិតបង្ខំ ជាពិសេសផ្នែកពាណិជ្ជកម្មពីប្រទេសដទៃ។
មែនទែនទៅ បទប្បញ្ញត្តិ ACI អនុញ្ញាតឱ្យប្លុក EU ដែលមានសមាជិក ២៧ ប្រទេស អាចធ្វើការសងសឹកប្រឆាំងប្រទេសទី៣ ណាមួយ ដែលដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសសមាជិកខ្លួនឱ្យផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ។ វាអាចផ្តល់នូវវិសាលភាពនៃចំណាត់ការដ៏ធំ លើសពីវិធានការប្រឆាំងនឹងពន្ធខ្ពស់របស់ ត្រាំ។
ចំពោះការប្រឆាំងនឹងការគំរាមកំហែងរបស់ ត្រាំ EU អាចប្រើបទប្បញ្ញត្តិ ACI ប្រមាណចំនួន ១០ ចំណុចផ្សេងៗគ្នា។ ក្រៅតែពីការដាក់ពន្ធលើទំនិញនាំចូល វិធានការ ACI អាចរួមបញ្ជូលទាំងការទប់ស្កាត់ការនាំចូល ឬនាំចេញទំនិញ ដូចជាតាមរយៈកូតា ឬអាជ្ញាប័ណ្ណជាដើម។

ជាមួយគ្នានោះ ACI ក៏មានវិធានការ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាសេវាកម្មអាមេរិក ដូចជា Amazon, Microsoft, Netflix, Facebook ឬ Uber ជាដើម ខណៈ EU មានឱនភាពពាណិជ្ជកម្មផ្នែកសេវាកម្មជាមួយអាមេរិករាប់រយពាន់លានដុល្លារ ។ វិធានការផ្សេងៗ រាប់បញ្ជូលទាំងការទប់ស្កាត់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីសហរដ្ឋអាមេរិក ដែលជាអ្នកវិនិយោគធំជាងគេសម្រាប់ EU, និងការរឹតបន្តឹងលើការការពារកម្មសិទ្ធិបញ្ញា ឬការចូលទៅកាន់ទីផ្សារសេវាកម្មហិរញ្ញវត្ថុ និងលើលទ្ធភាពលក់សារធាតុគីមី ឬអាហារនៅក្នុង EU ជាដើម។
គួររំឭកថា ACI ត្រូវបានស្នើឡើងក្នុងឆ្នាំ ២០២១ ដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់សមាជិក EU ថារដ្ឋបាល ត្រាំ និងចិន បានប្រើប្រាស់ពាណិជ្ជកម្មជាឧបករណ៍នយោបាយ។ ឧទាហរណ៍ជាក់ស្ដែង មន្ត្រីលីទុយអានីបាននិយាយថា ចិនបានកំណត់គោលដៅលើប្រទេសខ្លួន បន្ទាប់ពីលីទុយអានីបានអនុញ្ញាតឱ្យតៃវ៉ាន់ដាក់ស្ថានទូតនៅទីក្រុងវីលនីស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ