Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់​ថា ចំណាប់ខ្មាំងនៅ​ហ្គាហ្សា ១០​នាក់ទៀតនឹងត្រូវបានដោះលែងឆាប់ៗ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅល្ងាចថ្ងៃសុក្រ​ទី​១៨​ខែ​កក្កដា​ថា ចំណាប់ខ្មាំង ១០​នាក់ផ្សេងទៀត ដែលត្រូវបានឃុំខ្លួន​ក្នុង​​តំបន់​ហ្គាហ្សា នឹងត្រូវដោះលែង«ក្នុងពេលដ៏ខ្លី​ខាង​មុខ»។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ត្រាំ បាន​ធ្វើ​ការ​កត់សម្គាល់​​នេះ ក្នុង​ពេល​ពិសា​អាហារ​ពេល​ល្ងាច​នៅ​សេតវិមាន​ជាមួយ​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ ដោយ​សរសើរ​ការ​ចរចា​ដែល​ដឹកនាំ​ដោយ​បេសកជន​ពិសេស​អាមេរិក Steve Witkoff។

មេដឹកនាំ​អាមេរិក បាននិយាយថា «យើងបានទទួលចំណាប់ខ្មាំងភាគច្រើនត្រឡប់មកវិញ។ យើងនឹងមាន ១០​នាក់ទៀតនឹងមកក្នុងពេលឆាប់ៗនេះ ហើយយើងសង្ឃឹមថានឹងបញ្ចប់​វា​យ៉ាងឆាប់រហ័ស»។ នេះគឺជាផ្នែក​មួយ​នៃសំណើ​សម្រាប់​បទឈប់បាញ់រយៈពេល ៦០​ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនៅ​ក្នុង​នោះ​មាន​ការ​ដោះលែង​​ចំណាប់ខ្មាំង​នៅរស់ចំនួន ១០​នាក់ និងសាកសព​ ១៨​នាក់ផ្សេង​ទៀត ជាថ្នូរនឹងការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនមួយចំនួននៅក្នុង​ប្រទេស​អ៊ីស្រាអែល។

ការ​ចរចា​បាន​បន្ត​ធ្វើ​ឡើង​នៅ​​ទីក្រុង​ដូហា ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៦​ខែ​កក្កដា សម្របសម្រួល​ដោយ​​អាមេរិក កាតា និង​អេហ្ស៊ីប។ ខណៈពេលដែលទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសបានសម្តែងការគាំទ្រចំពោះបទឈប់បាញ់បណ្តោះអាសន្ន មានការខ្វែងគំនិតគ្នាលើលក្ខខណ្ឌ​មួយ​ចំនួន ជាពិសេសទាក់ទងនឹងការដកទ័ពអ៊ីស្រាអែល និងការធានាសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។

អ្នកនាំពាក្យដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស បានទទួលស្គាល់ការបើកចំហររបស់ក្រុមចំពោះការផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធ​គ្នា ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងយូរអង្វែង នៅតែចាំបាច់៕

សកម្មភាព​ដោះលែង​ចំណាប់ខ្មាំង​​របស់​ក្រុមហាម៉ាស​កាលពី​ខែ​មករា​ឆ្នាំ​២០២៥ (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម