Connect with us

កីឡា

រិទ្ធី​ សូសែន​ មួយ​ខែៗ​ផ្ញើ​លុយ​ជូន​ម្ដាយ​ចន្លោះ​ពី​ ៥០០​ ទៅ​ ១,០០០​ដុល្លារ​អាស្រ័យ​លើ​ការ​ប្រកួត​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន​ សូដា​ សូសែន​ ថា​សព្វ​ថ្ងៃ​នេះ​ខ្លួន​តែងតែ​ផ្ញើ​ប្រាក់​ជូន​ម្ដាយ​ជា​រៀងរាល់​ខែ​ក្នុង​នោះ​ចន្លោះពី​ ៥០០​ ទៅ​ ១,០០០​ដុល្លារ​អាស្រ័យ​ការ​ប្រកួត​បាន​តិច​ ឬ​ច្រើន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ រិទ្ធី​ សូសែន

កីឡាករ​ រិទ្ធី​ សូសែន​ បាន​ឲ្យ​ដឹង​ថា​ គិត​មក​ដល់​នៅ​ពេល​នេះ​ខ្លួន​ចាប់​អាជីព​ប្រដាល់​មាន​រយៈពេល​ប្រហែល​ ៥ឆ្នាំ​មកហើយ។​ ការ​តស៊ូ​ និង​ជម្នះ​គ្រប់​បញ្ហា​ធ្វើ​ឲ្យ​ខ្លួន​រឹងមាំ​រហូត​អាច​មាន​កេរ្តិ៍ឈ្មោះ​គួរសម​ក្នុង​វិស័យ​ប្រដាល់​នេះ​ និង​បន្ត​ឆ្ពោះ​ទៅ​រក​ក្ដី​ស្រមៃ​នៅ​ថ្ងៃ​អនាគត​បន្ត​ទៀត។​

កីឡាករ​ រិទ្ធី​ សូសែន

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​មាន​ជីវភាព​សមរម្យ​មិន​សូវមាន​ការ​​ពិបាក​នោះ​ឡើយ។​ ដោយឡែក​ចំពោះ​ថវិកា​ដែល​ខ្លួន​ប្រកួត​បាន​កន្លង​ទៅ​គឺ​តែងតែ​ផ្ញើ​ជូន​ទៅ​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត។​ ក្នុង​ខែ​ខ្លះ​ជូន​បាន​ ៥០០​ដុល្លារ​ហើយ​ខែ​ខ្លះ​ទៀត​ប្រកួត​បាន​២ដង​ក៏​ផ្ញើ​ជូន​ម្ដាយ​បាន​ខ្ទង់​ ១,០០០​ដុល្លារ​ផង​ដែរ​អាស្រ័យ​លើ​ការ​ប្រកួត​ជាក់ស្ដែង។​ បើ​ឡើង​ប្រកួត​បាន​ច្រើន​ក៏​មាន​ថវិកា​ច្រើន​ផ្ញើ​ទៅ​ផ្ទះ​ដែរ។​

កីឡាករ​ រិទ្ធី​ សូសែន

សូសែន​ បញ្ជាក់​ថា​ ម្ដាយ​សប្បាយ​ចិត្ត​នៅ​ពេល​កូន​ជោគជ័យ​លើ​វិថី​ប្រដាល់​នេះ​ និង​លើក​ទឹកចិត្ត​កូន​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​តទៅ​ទៀត​ ធ្វើ​ម៉េច​បើ​ស្រឡាញ់​ទៅ​ហើយ។​ ចំពោះ​ថវិកា​ដែល​ផ្ញើ​មក​ម្ដាយ​នេះ​គឺ​ម្ដាយ​ប្រើប្រាស់​ខ្លះ​ និង​សន្សំ​ទុក​ឲ្យ​កូន​ខ្លះៗ​ទុក​ប្រើប្រាស់​ផ្ទាល់​ខ្លួន​នៅ​ពេល​ក្រោយ​ដែល​រូប​គេ​ត្រូវ​ការ។​

បញ្ជាក់​ដែរ​ថា​ រិទ្ធី​ សូសែន​ ជា​កូន​សិស្ស​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ។​ រូប​គេ​មាន​វ័យ​ ២១​ឆ្នាំ​ហើយ​ និង​ចាប់​ផ្ដើម​ហ្វឹកហាត់​អំឡុង​ឆ្នាំ​២០២០​ មក​ដល់​ពេល​បច្ចុប្បន្ន។​ សូសែន​ ជា​កីឡាករ​មិន​សូវ​ចេះ​មាត់​ក​ និង​ផ្សព្វផ្សាយ​ច្រើន​ដូច​កីឡាករ​ដទៃ​ ប៉ុន្តែ​រូប​គេ​ចាត់​ជា​កីឡាករ​ល្អ​មួយ​ផង​ដែរ​ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ ឈ្នះ​ពាន​ និង​ធ្លាប់​ប្រកួត​ជា​មួយ​រៀមច្បង​ជា​ច្រើន​រូប៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៣ នាទីutes មុន

Morioka Yuki ប្រកាសចង់​ជួប​​គុន​ខ្មែរ​ ជា​ជើង​ឯក​ឃីក​បុក​ស៊ីង​ជាតិ​ជប៉ុន ខ្លាំង​កណ្តាប់ដៃ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ថៃ តែងអះអាងថា ទាហានល្បាតលើដីខ្លួនឯង ប៉ុន្តែពេលជាន់មីន មកបន្ទោសតែកម្ពុជា

សេដ្ឋកិច្ច៤៣ នាទីutes មុន

កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រីឲ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

ACU បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរខណ្ឌ៧មករា ដើម្បីចែករំលែក​បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម