ព័ត៌មានអន្ដរជាតិ
អេឡុន ម៉ាសក៍ ប្រកាសធ្វើការ ៧ ថ្ងៃ/សប្ដាហ៍ ក្រោយការលក់ Tesla ធ្លាក់ចុះគំហុក
មហាសេដ្ឋីកំពូលរបស់ពិភពលោក លោក អេឡុន ម៉ាសក៍ បានប្រកាសត្រឡប់ទៅធ្វើការ ៧ ថ្ងៃ/សប្ដាហ៍ ចំពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក ប្រឈមមុខនឹងការលក់ធ្លាក់ចុះខ្លាំងទូទាំងពិភពលោក ជាពិសេសទីផ្សារសំខាន់ៗនៅអឺរ៉ុប។

លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអវកាស SpaceX ផងដែរនោះ បានសរសេរនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ «ត្រឡប់ទៅធ្វើការ ៧ ថ្ងៃ ក្នុងមួយសប្ដាហ៍ ហើយគេងនៅការិយាល័យ ប្រសិនបើកូនៗខ្ញុំមិននៅក្បែរ»។ ក្នុងការបង្ហោះនោះ លោកបានរីធ្វីត (បង្ហោះបន្ត) នូវវិដេអូសម្ភាសន៍ចាស់មួយ ដែលលោកបានលើកឡើងពីបទពិសោធន៍ធ្វើការមិនឈប់ដ៏ឈឺចាប់។ ក្នុងវិដេអូដដែល លោក ម៉ាសក៍ បាននិយាយថា ការធ្វើការច្រើនម៉ោងគឺហត់នឿយទាំងផ្លូវកាយ និងចិត្ត ហើយ «ធ្វើឱ្យខួរក្បាល និងបេះដូងខ្ញុំឈឺចាប់»។
នេះមិនមែនជាលើកទី ១ ទេ ដែលលោក ម៉ាសក៍ បាននិយាយអំពីទម្លាប់ការងារតឹងតែងរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍កន្លងមក លោក ម៉ាសក៍ បាននិយាយថា លោកធ្លាប់ធ្វើការរហូតដល់ ១២០ ម៉ោង/សប្ដាហ៍ ពេលដែលក្រុមហ៊ុន Tesla លំបាកក្នុងការលក់រថយន្ត Model 3 ដែលតម្រូវឱ្យលោកគេងលើការ៉ូរោងចក្រជាច្រើនយប់។ លោកថា ពេលខ្លះលោកគេងនៅរោងចក្រ ៣ ឆ្នាំជាប់គ្នាៗ ពេលខ្លះនៅលើសាឡុង ជួនកាលនៅក្រោមតុធ្វើតុ ហើយពេលខ្លះក្នុងតង់លើដំបូលរោងចក្រ Tesla។
គួររំឭកថា កន្លងមកលោក ម៉ាសក៍ បានបង្កការរិះគន់ចំពោះការដាក់កំហិតលើបុគ្គលិករបស់ក្រុមហ៊ុនខ្លួន និងប្រកាន់ខ្ជាប់វប្បធម៌ការងារតឹងតែង រួមទាំងការតម្រូវឱ្យធ្វើការពីការិយាល័យ បើមិនដូច្នោះទេ នឹងត្រូវបណ្ដេញចេញ។ កាលពីដើមឆ្នាំនេះ លោក ម៉ាសក៍ ក៏បានលើកឡើងផងដែរថា បុគ្គលិកនៅនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលបង្កើតឡើងនៅអាណត្តិទី២នេះរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការ ១២០ ម៉ោង/សប្ដាហ៍។

គេមើលឃើញថា ការនិយាយថាខ្លួនត្រឡប់ទៅធ្វើការ ៧ ថ្ងៃ/សប្ដាហ៍នាពេលនេះរបស់លោក ម៉ាសក៍ ធ្វើឡើងចំពេលដែលចំណែកទីផ្សាររថយន្តអគ្គិសនី Tesla ធ្លាក់ចុះទូទាំងសកល ដោយការលក់ធ្លាក់ចុះ។ កាលពីដើមខែកក្កដា Tesla បានរាយការណ៍ថា ខ្លួនបានលក់រថយន្តអគ្គិសនី ៣៨៤ ១២២ គ្រឿង ទូទាំងពិភពលោក នៅត្រីមាសទី១ ដោយធ្លាក់ចុះ ១៣,៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ការលក់ភាគច្រើនធ្លាក់ចុះនៅអឺរ៉ុប ដែលជាទីផ្សារសំខាន់របស់ក្រុមហ៊ុន។
បើតាមសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) ការលក់ Tesla នៅទូទាំងសហភាពអឺរ៉ុប (EU) កាលពីខែឧសភា បានធ្លាក់ចុះប្រមាណ ៤០,៥ ភាគរយ និងជាការធ្លាក់ចុះការលក់ប្រចាំខែរបស់ Tesla ៥ ខែជាប់ៗគ្នា។
គួរបញ្ជាក់ថា ការលក់រថយន្ត Tesla បានធ្លាក់ចុះរាប់តាំងពីដើមឆ្នាំនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក រួមទាំងអឺរ៉ុប និងចិន ដែលគេគូសភ្ជាប់ទៅនឹងកត្តាច្រើនយ៉ាង រួមទាំងការជាប់ពាក់ព័ន្ធនឹងនយោបាយអាមេរិករបស់លោក ម៉ាសក៍ កង្វះម៉ូដែលរថយន្តថ្មីៗ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ជាពិសេសពីក្រុមហ៊ុនចិន BYD និង SAIC Motor៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


