លោក ម៉ាសក៍ បានសរសេរនៅលើ X ថា៖ «រោងចក្រនៅតិចសាស់ថ្មីដ៏ធំរបស់ Samsung នឹងប្រើសម្រាប់ផលិតបន្ទះឈីប AI6 ជំនាន់ក្រោយឱ្យក្រុមហ៊ុន Tesla»
មហាសេដ្ឋីកំពូលរបស់ពិភពលោក លោក អេឡុន ម៉ាសក៍ បានប្រកាសត្រឡប់ទៅធ្វើការ ៧ ថ្ងៃ/សប្ដាហ៍ ចំពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក
ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅអឺរ៉ុប បានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុន ធ្លាក់ចុះ ២ ខែជាប់ៗគ្នា ទោះបីជាចំនួនចុះបញ្ជីរថយន្តអគ្គិសនីបានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា ការលក់របស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ៤២,២ ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការប្រកួតប្រជែងខ្លាំង ក៏ដូចជាការធ្វើពហិការក្រុមហ៊ុនរថយន្តរបស់មហាសេដ្ឋីពិភពលោក អេឡុន ម៉ាសក៍ ចំពោះការពាក់ព័ន្ធរបស់លោកក្នុងនយោបាយអាមេរិក។ នៅក្នុងខែកុម្ភៈ...
ចំណែកទីផ្សាររបស់ក្រុមហ៊ុន Tesla នៅចិន បានធ្លាក់ចុះដោយសារតែការប្រកួតប្រជែងខ្លាំង