ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តទេសចរណ៍ថៃធ្លាក់ចុះ ជុំវិញកង្វល់សុវត្ថិភាព
ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តទេសចរណ៍ក្នុងត្រីមាសទី ២ បានធ្លាក់ចុះចំពេលដែលវិស័យទេសចរណ៍ថៃធ្លាក់ចុះតាំងតែពីដើមឆ្នាំមក ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងពន្ធរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សន្ទស្សន៍ទំនុកចិត្តទេសចរណ៍សម្រាប់ត្រីមាសទី ២ ស្ថិតនៅត្រឹមតែ ៧០ ពិន្ទុ ប៉ុណ្ណោះ ដែលនេះជាពិន្ទុក្រោមកម្រិតស្តង់ដារ ១០០ ដែលថៃបានកត់ត្រាមុនវិបត្តិកូវីដ។ វាគឺជាការធ្លាក់ចុះ ធៀបនឹងត្រីមាសទី២ ឆ្នាំមុន (៧៩ ពិន្ទុ) និងត្រីមាសទី១ ឆ្នាំនេះ (៨៣ពិន្ទុ)។
ក្រោមកម្សោយទំនុកចិត្តនេះ TCT បានព្យាករថា ថៃនឹងទទួលបានភ្ញៀវបរទេសត្រឹមតែ ៣៣,៣ លាននាក់ប៉ុណ្ណេះនៅឆ្នាំនេះ តិចជាងឆ្នាំមុន (៣៥,៥ លាននាក់) និងកើបប្រាក់ចំណូល ១,៧៥ ទ្រីលានបាត។
ប្រធាន TCT លោក Chai Arunanondchai បាននិយាយថា ឧស្សាហកម្មទេសចរណ៍កំពុងប្រឈមមុខនឹងបញ្ហាធំជាងឆ្នាំមុន ដោយសារកត្តាអវិជ្ជមានជាច្រើន ដូចជាការជួញដូរមនុស្ស គ្រោះរញ្ជួយដី កំណើនភាពយឺតយ៉ាវនៃសេដ្ឋកិច្ចសកល និងការប្រកួតប្រជែងពីប្រទេសដទៃ។
អ្នកជំនាញមួយចំនួនបានលើកឡើងផងដែរ ភាពតានតឹងជាមួយកម្ពុជា ដែលបង្កឡើងដោយការឈ្លានពានរបស់ថៃ និងបំផ្ទុះជាសង្រ្គាមបង្ហូរឈាមនៅពេលនេះ ក៏បានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


