ព័ត៌មានអន្ដរជាតិ
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
ប្រទេសចិន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះរបាយការណ៍មិនពិតរបស់ប្រទេសថៃ ដែលចោទថា ទីក្រុងប៉េកាំងបានផ្គត់ផ្គង់សម្ភារៈយោធាថ្មីៗដល់កម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន។

យោងតាមការចុះផ្សាយរបស់ Independent កាលពីថ្ងៃទី២៦កក្កដា លោក Sheng Wei នាយករងផ្នែកអាស៊ីនៃការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិ (OIMC) នៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា សម្ភារៈយោធាចិនទាំងអស់ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺជា«មរតកនៃគម្រោងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ»តែប៉ុណ្ណោះ។
លោក Sheng Wei បានមានប្រសាសន៍ថា «ចាប់តាំងពីភាពតានតឹងបានចាប់ផ្តើមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រទេសចិន មិនបានផ្តល់ឧបករណ៍យោធាណាមួយដល់កម្ពុជាសម្រាប់ប្រើប្រាស់ប្រឆាំងនឹងប្រទេសថៃនោះទេ។ សម្ភារៈយោធាចិនទាំងអស់ដែលកម្ពុជាកាន់កាប់នាពេលបច្ចុប្បន្ន គឺជាមរតកនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការកន្លងមក»។ លោកក៏បានជំរុញសាធារណជនកុំឲ្យជឿព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមមនុស្សអាក្រក់ផងដែរ។
សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ថៃ បានប្រឌិតរឿងមិនពិត ដើម្បីមួលបង្កាច់កម្ពុជានៅលើឆាកអន្តរជាតិ។ តួយ៉ាងដូចជា ការប្រឌិតព័ត៌មានដែលថាកម្ពុជាបានផ្ទុះអាវុធជាមួយឡាវ បន្ទាប់ពីយោធាថៃបានបដិសេធថាខ្លួនមិនមែនជាអ្នកផ្លោងគ្រាប់ចូលទឹកដីឡាវនោះទេ ហើយបានចោទកម្ពុជាជាអ្នកបាញ់ដោយមិនមានមូលដ្ឋានច្បាស់លាស់។ យ៉ាងណាមិញ កងទ័ពប្រជាជនឡាវ បានចេញមកបកអាក្រាតរបាយការណ៍មិនពិត និងមានចេតនាដ៏អាក្រក់របស់ថៃ ដោយអះអាងថា កម្ពុជា-ឡាវពុំមានការផ្ទុះអាវុធទាល់តែសោះ ដែលនេះឆ្លុះបញ្ចាំងថា ព័ត៌មានរបស់ថៃមួយចំនួនគ្មានវិជ្ជាជីវៈ និងសម្បូរទៅការបំផ្លើសខុសពីការពិត៕
ដោយ៖ ឈាង
ចុចអាន៖ ឡាវបដិសេធមិនបានផ្ទុះអាវុធជាមួយកម្ពុជាដូចការផ្សាយរបស់ថៃទេ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា