Connect with us

ព័ត៌មានអន្ដរជាតិ

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

បានផុស

នៅ

នៅថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ដើម្បីចរចាស្វែងរកបទឈប់បាញ់ជាបន្ទាន់ ជាមួយភាគីថៃ។

កិច្ចប្រជុំពិសេសនេះនឹងធ្វើនៅម៉ោង ៣រសៀល (ម៉ោងនៅម៉ាឡេស៊ី) ត្រូវនឹងម៉ោង ២រសៀល ម៉ោងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបចរចាគ្នានេះ មានការសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ហើយគោលបំណង គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

សម្រាប់ភាគីថៃ គឺដឹកនាំដោយនាយករដ្ឋមន្ត្រីស្តីទី Bhumtham Vejjayachai, រដ្ឋមន្ត្រីក្រសួងការបរទេស Marist Sengiampong, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Nattapol Nakphanit, លេខា​នាយក​រដ្ឋមន្ត្រី Prommin Lertsuridej និងអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី Jirayu Huangsap។

ទោះបីជាយ៉ាងណាក៏ដោយ មានសំណួរថា តើកិច្ចប្រជុំនឹងទទួលបានលទ្ធផលទេ បើភាគីថៃនៅតែប្រកាន់ជំហរប្រើប្រាស់ផែនទីគូសដោយឯកតោភាគីខ្នាត ១:៥០ ០០០នោះ?

លោក Jirayu និយាយថា ថៃនឹងប្រើប្រាស់ផែនទីខ្នាត១:៥០ ០០០ ហើយទាត់ចោលពាក្យចចាមអារ៉ាមដែលថាខ្លួនព្រមប្រើប្រាស់ផែនទីខ្នាត ១:២០០ ០០០ ក្រោយកម្ពុជាព្រមឈប់បាញ់។

ផែនទីខ្នាត ១:៥០ ០០០នេះ គឺគូសជាឯកតោភាគីដោយថៃ ចំណែកកម្ពុជា ប្រើប្រាស់ផែនទីខ្នាត ១:២០០ ០០០ ដែលមានការទទួលស្គាល់ជាអន្តរជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម