ព័ត៌មានអន្ដរជាតិ
ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា
ប្រទេសថៃ បានបន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមថែមទៀត តាមរយៈការប្រើប្រាស់អាវុធគីមី ដោយយន្តហោះថៃបានទម្លាក់គ្រាប់បែកផ្សែងពុលវាយប្រហារមកលើកងទ័ពកម្ពុជា។
អាវុធគីមីត្រូវបានហាមឃាត់យ៉ាងដាច់ខាតក្រោមអនុសញ្ញាអាវុធគីមី (CWC) ដែលប្រទេសថៃ និងកម្ពុជា សុទ្ធតែជាភាគី។ ការប្រើប្រាស់អាវុធបែបនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដ៏ធ្ងន់ធ្ងរបំផុត។

វានឹងបង្កឲ្យមានការថ្កោលទោស និងការស៊ើបអង្កេតភ្លាមៗពីសហគមន៍អន្តរជាតិ រួមទាំងអង្គការដើម្បីហាមឃាត់អាវុធគីមី (OPCW) ផងដែរ។
កាលពីថ្ងៃសុក្រទី២៥ខែកក្កដា កងទ័ពថៃក៏ប្រើគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមឃាត់ និងជាឧក្រិដកម្មសង្គ្រាមផងដែរ។
អាជ្ញាធរមីនកម្ពុជា បានរាយការណ៍ពីការរកឃើញគ្រាប់បែកចង្កោម នៅក្នុងតំបន់ព្រំដែនកម្ពុជា បន្ទាប់ពីថៃវាយប្រហារ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃ បានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងជា ឧក្រិដ្ឋកម្មសង្គ្រាម។
ថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM) ឆ្នាំ២០០៨ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១០។ អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់។
ដ្បិតថៃមិនមែនជាភាគីអនុសញ្ញានេះក៏ដោយ ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែ ផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


