កីឡា
រិទ្ធី សូសែន៖ Idol ក្នុងវិស័យប្រដាល់គុនខ្មែរគឺស្រឡាញ់កីឡាករ ឡៅ ចិត្រា ពិសេសក្បាច់នេះ…
អ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង រិទ្ធី សូសែន ថាកីឡាកររៀមច្បងដែលខ្លួនស្រឡាញ់ចូលចិត្តជាងគេ (Idol) នោះគឺ ឡៅ ចិត្រា ពិសេសនោះក្បាច់ឡាំជង្គង់ និងឆក់វាយកែង។

កីឡាករ ឡៅ ចិត្រា
រិទ្ធី សូសែន បានឲ្យដឹងថា កីឡាកររៀមច្បងគុនខ្មែរដែលខ្លួនស្រឡាញ់ចូលចិត្តជាងគេនោះគឺកីឡាករ ឡៅ ចិត្រា តែម្ដង ពោលកាលវាយ ៦០គីឡូក្រាមល្អមែនទែន។ មូលហេតុតដែលខ្លួនស្រឡាញ់រៀមច្បងរូបនេះគឺទម្រង់វាយល្អ ពិសេសក្បាច់ឡាំជង្គង់ និងការឆក់វាយកែងលើដៃគូប្រកួត។

កីឡាករ រិទ្ធី សូសែន
អ្នកប្រដាល់មកពីខេត្តព្រៃវែងខាងលើបន្ថែមទៀតថា សមត្ថភាពរបស់ខ្លួននៅពេលនេះបានត្រឹមប្រហែល ៣០-៤០% នៃរៀមច្បង ឡៅ ចិត្រា ប៉ុណ្ណោះ។ យ៉ាងណារូបគេក៏បានហាត់រៀនតាមក្បាច់របស់រៀមច្បងផងដែរ ប៉ុន្តែមិនទាន់បានល្អដូចនោះទេ។

កីឡាករ ឡៅ ចិត្រា
បញ្ជាក់ដែរថា រិទ្ធី សូសែន ជាអ្នកប្រដាល់ជំនាន់ក្រោយ និងកំពុងសាងកេរ្តិ៍ឈ្មោះលើវិថីគុនខ្មែរក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ រូបគេជាសិស្សគុនមកពីក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ និងជាកូនសិស្សលោក ផាត សូដា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


