ព័ត៌មានអន្ដរជាតិ
ប្រជាជាតិចំនួន៥ ថ្កោលទោសផែនការកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុងរបស់អ៊ីស្រាអែល
អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី នូវែលសេឡង់ និងចក្រភពអង់គ្លេស បានរួមគ្នាថ្កោលទោសផែនការកាន់កាប់តំបន់ហ្គាហ្សាទាំងមូលរបស់អ៊ីស្រាអែល ដោយហៅវាថាជាការបំពានច្បាប់អន្តរជាតិដែលនឹងធ្វើឲ្យមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ទៅៗ ខណៈបច្ចុប្បន្នប្រមាណជាង ៩០%នៃប្រជាជននៅហ្គាហ្សា កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៥ បានព្រមានថា ប្រតិបត្តិការនេះនឹង៖
– បង្កើនហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងទឹកដីដែលភាពស្រេកឃ្លានកំពុងធ្ងន់ធ្ងររួចស្រាប់ទៅហើយ
– បង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងដែលត្រូវក្រុមហាម៉ាសចាប់ខ្លួន
– បង្ខំឲ្យមានការផ្លាស់ទីលំនៅរបស់ជនស៊ីវិលក្នុងទ្រង់ទ្រាយធំ
– បំពានច្បាប់មនុស្សធម៌អន្តរជាតិ។
អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី នូវែលសេឡង់ និងអង់គ្លេស ក៏បានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយទ្រង់ទ្រាយធំ និងបានអះអាងឡើងវិញនូវការគាំទ្រសម្រាប់ដំណោះស្រាយរដ្ឋពីរ ដោយទទូចថា ក្រុមហាម៉ាសត្រូវតែដកខ្លួនចេញពីអភិបាលកិច្ចនាពេលអនាគត។

សេចក្ដីថ្លែងការណ៍របស់ប្រទេសទាំង៥ បានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលអនុម័តផែនការកាន់កាប់ហ្គាហ្សាទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសុក្រទី៨ខែសីហាឆ្នាំ២០២៥។ ចាប់តាំងពីខែតុលាឆ្នាំ២០២៣ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៦១ ០០០នាក់នៅហ្គាហ្សា ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ចំណែកឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានបើកសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលផងដែរ៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


