Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបានធ្លាក់ចុះនៅសប្ដាហ៍នេះ

បានផុស

នៅ

តម្លៃហាងឆេងមាសបានធ្លាក់ចុះវិញពីតម្លៃខ្ពស់បំផុត ៤០៩៨ ដុល្លារក្នុងមួយតម្លឹង មកនៅតម្លៃ ៤០៣២ ដុល្លារ នៅថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងកាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បាន​ឱ្យ​ដឹងនៅថា តម្លៃមាសធ្លាក់ចុះបន្តិច បន្ទាប់ពីបានហក់ឡើងខ្ពស់កាលពីសប្ដាហ៍មុន ប៉ុន្តែទោះធ្លាក់ចុះមែនមាសនៅតែស្ថិតនៅក្នុងតម្លៃមួយដែលខ្ពស់ដដែល។

ទោះយ៉ាងណា លោក ឡុង សំណាងបន្ថែមថា៖ «ពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់ ទោះបីជាការកំណត់​នូវអត្រា​ការ​ប្រាក់ ឬក៏រក្សាទុកប៉ុន្មានដងនៅក្នុងឆ្នាំ ២០២៥ នេះ ក៏ដោយ ប៉ុន្តែនៅចុងឆ្នាំនេះ ភាគរយ​ដែល​កាត់បន្ថយអត្រាការប្រាក់ច្រើនមែនទែន ប្រហែលចុងឆ្នាំនេះ អាចនឹងទម្លាក់អត្រាការ​ប្រាក់​មែន​​ទែនហើយ លែងរក្សាទុកបានទៀតហើយ អញ្ចឹងចំណុចនេះ មានវិនិយោគិនជាច្រើន ដែល​គាត់​​អត់ទាន់យកលុយហ្នឹងទៅដាក់នៅធនាគារវិញទេ គាត់មើលឃើញថា តម្លៃហាងឆេង​មាស​​មាន​ការកើនឡើងដដែល អញ្ចឹងអាចនិយាយបានថា គាត់បោះបង់ប្រាក់​ដុល្លារ​ចេញហើយ លែង​កាន់លុយដុល្លារ ដល់ពេល ដល់ពេលហ្នឹងដុល្លារធ្លាក់ថ្លៃ មាសឡើងថ្លៃដោយស្វ័យប្រវត្តិ»។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤០៣២ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញ​ក្នុងតម្លៃ ៤០៣ ដុល្លារក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម