ព័ត៌មានអន្ដរជាតិ
ថៃ មិនត្រូវបានអញ្ជើញឲ្យចូលរួម ពិធីដង្ហែក្បួនទិវាជ័យជម្នះរបស់ចិន ឡើយ
នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥ ប្រទេសចិននឹងរៀបចំពិធីដ៏អធិកអធមមួយ ដោយនោះគឺជាក្បួនព្យុហយាត្រាយោធាដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ គឺសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមក្នុងពិធីនោះជាមួយមេដឹកនាំបរទេស២៥រូបទៀត ប៉ុន្តែមិនមានវត្តមានប្រទេសថៃទេ។

សារព័ត៌មានចិន People’s Daily ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាឆ្នាំ២០២៥ថា ក្បួនព្យុហយាត្រានេះនឹងមានទាហានរាប់ពាន់នាក់ យន្តហោះជាង ១០០គ្រឿង និងគ្រឿងសព្វាវុធរាប់ពាន់ផ្សេងទៀត ព្រមទាំងការបង្ហាញជាសាធារណៈលើកដំបូងនៃរចនាសម្ព័ន្ធអង្គភាពថ្មីរបស់យោធាចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង។
ក្នុងបញ្ជីប្រទេសជាភ្ញៀវកិត្តិយសចូលរួមក្នុងពិធីដ៏ធំនេះ គឺមិនមានឈ្មោះថៃឡើយ ហើយភាគីចិន ក៏មិនពន្យល់លម្អិតអំពីការមិនអញ្ជើញថៃនេះដែរ។

សូមជម្រាបថា មេដឹកនាំដែលចិនអញ្ជើញឲ្យចូលរួមមានដូចជា៖
១. សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី នៃកម្ពុជា
២. នាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan
៣. ប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliyev
៤. ប្រធានាធិបតីបេឡារុស Alexander Lukashenko
៥. ប្រធានាធិបតីគុយបា Miguel Diaz-Canel
៦. ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto
៧. ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian
៨. ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev
៩. ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន Sadyr Japarov
១០. ប្រធានាធិបតីឡាវ ថងលូន ស៊ីស៊ូលីត
១១. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម
១២. ប្រធានាធិបតីម៉ាល់ឌីវ Mohamed Muizzu
១៣. ប្រធានាធិបតីម៉ុងហ្គោលី Khurelsukh Ukhnaa
១៤. មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា Min Aung Hlaing (បានចុះបញ្ជីដោយប្រទេសចិនជា «ប្រធានាធិបតីស្តីទី»)
១៥. នាយករដ្ឋមន្ត្រីនេប៉ាល់ KP Sharma Oli
១៦. មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន
១៧. នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif
១៨. ប្រធានាធិបតីកុងហ្គោ Denis Sassou Nguesso
១៩. ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន
២០. ប្រធានាធិបតីស៊ែប៊ី Aleksandar Vucic
២១. នាយករដ្ឋមន្រ្តីស្លូវ៉ាគី Robert Fico
២២. ប្រធានាធិបតីតាហ្ស៊ីគីស្ថាន Emomali Rahmon
២៣. ប្រធានាធិបតីតួកម៉េនីស្ថាន Serdar Berdimuhamedov
២៤. ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev
២៥. ប្រធានរដ្ឋវៀតណាម Luong Cuong
២៦. ប្រធានាធិបតីស៊ីមបាវ៉េ Emmerson Mnangagwa៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


