Connect with us

ព័ត៌មានអន្ដរជាតិ

ទូទាំងប្រទេសថៃ ត្រូវរងទុក្ខដោយគ្រោះធម្មជាតិដល់សប្តាហ៍ក្រោយ ឯបាងកក ក៏ជន់លិចនិងបាក់ដី

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីព្យុះមូសុងនិងភ្លៀងធ្លាក់ខ្លាំង អូសបន្លាយដល់សប្តាហ៍ក្រោយ ខណៈទីក្រុងបាងកក ក៏អាចរងការវាយប្រហារដោយបំណាក់ដី និងជំនន់រហ័សបង្កការជន់លិចផងដែរ។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី៣ខែកញ្ញាឆ្នាំ២០២៥, ៨០%នៃប្រទេសថៃ នឹងកើតមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧ថ្ងៃទៀត ដែលបាតុភូតនេះនឹងបង្កជាជំនន់រហ័សនិងបំណាក់ដី វាយប្រហារតំបន់ភាគច្រើន ជាពិសេសតំបន់ភ្នំនិងសមុទ្រតែម្តង។

គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីឥទ្ធិពលនៃព្យុះដែលវាយប្រហារថៃជាបន្តបន្ទាប់ដូចជា កាជិគីនិងណងហ្វាជាដើម។ តួយ៉ាង នៅខេត្ត Phetchabun, ឥទ្ធិពលនៃព្យុះ ធ្វើឲ្យមានភ្លៀងធ្លាក់ដូចហែកមេឃ រុញឲ្យទឹកទន្លេ Pa Sak ហក់ឡើងខ្ពស់ ជន់លិចផ្ទះពលរដ្ឋ ក្នុងកម្រិតធ្ងន់ធ្ងរបំផុត។

(រូបថត៖ Khaosod)

ដោយមើលឃើញស្ថានការណ៍ឈានដល់កម្រិតគ្រោះថ្នាក់ ការិយាល័យកាត់បន្ថយនិងបង្ការគ្រោះមហន្តរាយខេត្ត បានសម្រេចប្រកាសអាសន្នក្នុងស្រុក Phu Thap Boek, Khao Kho និង Lom Sak។

ក្រៅពីជន់លិចផ្ទះសម្បែងហើយនោះ ទឹកជំនន់ក៏បង្កការលិចលង់ហាងនិងទីតាំងធ្វើអាជីវកម្មនានា ព្រមទាំងកាត់ផ្តាច់អគ្គិសនី បង្កទុក្ខលំបាកដល់ពលរដ្ឋ រាប់ពាន់នាក់ថែមទៀតផង។

(រូបថត៖ Khaosod)

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរព្រមានថា ស្ថានភាពនឹងមិនធូរស្បើយឆាប់ៗទេ ពលរដ្ឋត្រូវត្រៀមខ្លួនចំពោះបាតុភូតអាក្រក់ៗបន្ថែមទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វត្តល្បីស័ក្តិសិទ្ធិនៅភូកេត ត្រូវដាក់ជាតំបន់គ្រាអាសន្នគ្រោះមហន្តរាយ ព្រោះបំណាក់ដីធ្ងន់ធ្ងរពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម