ព័ត៌មានអន្ដរជាតិ
វត្តល្បីស័ក្តិសិទ្ធិនៅភូកេត ត្រូវដាក់ជាតំបន់គ្រាអាសន្នគ្រោះមហន្តរាយ ព្រោះបំណាក់ដីធ្ងន់ធ្ងរពេក
ប្រទេសថៃ បានសម្រេចដាក់វត្ត Koh Siray និងទីតាំងជុំវិញនោះ ជាតំបន់គ្រាអាសន្នគ្រោះមហន្តរាយ បន្ទាប់ពីការបាក់ដីដ៏សាហាវ កាលពីចុងសប្តាហ៍។ នេះបើតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២ខែកញ្ញាឆ្នាំ២០២៥។

Koh Siray គឺជាវត្តដែលល្បីថាស័ក្តិសិទ្ធិ និងជាកន្លែងពេញនិយមសម្រាប់អ្នកធ្វើសមាធិក្នុងខេត្ត ភូកេត ហើយវត្តនេះក៏ល្បីឈ្មោះផងដែរ សម្រាប់ព្រះពុទ្ធរូបបដិមាដ៏ធំ ទាក់ទាញអ្នកកាន់ពុទ្ធសាសនាទៅគោរពបូជា។
ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃព្យុះ ណយហ្វា បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍មក បណ្តាលឲ្យបាក់ដីវាយប្រហារវត្ត ឈានដល់ការប្រកាសដាក់ក្នុងគ្រាអាសន្នតែម្តង។
ភ្លាមៗ អាជ្ញាធរមិនទាន់ចេញរបាយការណ៍អំពីជនរងគ្រោះឬការខូចខាតនៅឡើយទេ ប៉ុន្តែទីតាំងនោះ ត្រូវបានបិទ លែងឲ្យមនុស្សចេញចូលទៀតហើយ។

ជុំវិញឥទ្ធិពលនៃព្យុះណងហ្វានេះដែរ ថៃបានចេញការព្រមានរួចហើយអំពីគ្រោះធម្មជាតិដ៏កាចសាហាវ ដែលនឹងវាយប្រហារខេត្តសឹងមួយប្រទេស ចាប់ពីថ្ងៃអង្គារទី២ខែកញ្ញាទៅ។
នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសថា ខេត្តចំនួន៥១ បូករួមទាំងទីក្រុងបាងកកផងដែរ នឹងកើតមានភ្លៀងធ្លាក់ជញ្ជ្រំខ្លាំងបំផុត ទឹកជំនន់ធ្ងន់ធ្ងរ រន្ទះបាញ់និងបំណាក់ដីភ្នំដ៏កាចសាហាវ ចាប់ពី២៤ម៉ោងក្រោយទៅ។
កន្លែងដែលរងការវាយប្រហារខ្លាំងជាងគេនៅតែជាតំបន់ភាគខាងជើង ដែលមានដូចជាខេត្ត Hong Son, Chiang Mai, Lamphun, Lampang, Phrae, Uttaradit, Sukhothai, Tak, Kamphaeng Phet, Phitsanulok, Phichit និង Phetchabun។ ក្រៅពីនេះ តំបន់ដែលរងការវាយប្រហារធ្ងន់ធ្ងរផ្សេងទៀតមាននៅភាគកណ្តាលចំនួន១០ខេត្ត, ប៉ែកអាគ្នេយ៍៨ខេត្ត, ប៉ែកនិរតី៥ខេត្ត, ប៉ែកឦសាន១៨ខេត្ត និងប៉ែកខាងកើត៨ខេត្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សឹងមួយប្រទេសថៃ បន្តជួបគ្រោះធម្មជាតិដ៏កាចសាហាវ រួមទាំងបាក់ដីភ្នំនិងរន្ទះបាញ់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


