Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ ក្មេងៗថៃខ្លះ ចេះជក់បារីអេឡិចត្រូនិក តាំងពីអាយុ ៦ឆ្នាំ

បានផុស

នៅ

ការសិក្សាចុងក្រោយបំផុតដែលធ្វើឡើងដោយនាយកដ្ឋានគាំទ្រសេវាសុខភាព (DHSS) បានបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរកឃើញថា ក្មេងៗថៃកំពុងញៀននឹងការជក់បារីអេឡិចត្រូនិកខ្លាំងមែនទែន ហើយក្នុងនោះគេរកឃើញថា កុមារខ្លះចេះជក់បារីនេះ តាំងតែពីអាយុ៦ឆ្នាំម្ល៉េះ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

DHSS បានធ្វើការសិក្សានេះកាលពីដើមឆ្នាំ២០២៥ លើពលរដ្ឋថៃ ៤០ ៣៤៤នាក់ ហើយលទ្ធផល ក៏ត្រូវបានយកមកផ្សាយដោយ Bangkok Post ផងដែរ នៅថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥។

ក្នុងចំណោមអ្នកត្រូវស្ទង់មតិ, មនុស្សអាយុចន្លោះ១៩-២៥ឆ្នាំ គឺជាក្រុមអ្នកជក់បារីអេឡិចត្រូនិកខ្លាំងបំផុត ពោលគឺមានប្រមាណ៣៧.៦២%។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើល គឺថា ការចេះជក់បារីអេឡិចត្រូនិកក្នុងចំណោមក្រុមមនុស្សអាយុ១៣ឆ្នាំចុះ គឺកំពុងមានការកើនឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ជាពិសេសអ្នកខ្លះចេះជក់តាំងពីអាយុ៦ឆ្នាំ។

សម្រាប់កត្តាដែលជំរុញឲ្យការជក់ថ្មី ហក់ឡើងខ្លាំងក្នុងចំណោមកុមារ ត្រូវបានគេចង្អុលចំៗទៅប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook ដែលដើរតួធំជាងគេ ព្រោះវេទិកានេះតែងផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក។ Facebook មានចំណែក ២៧.៨៨% ក្នុងការជំរុញឲ្យកុមារចេះជក់បារីអេឡិចត្រូនិច បន្ទាប់មកគឺ TikTok ២៧.៦០%៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេបញ្ជាការ ឱ្យកម្លាំងអាវុធហត្ថកំពង់ស្ពឺបន្តអប់រំសិស្សានុសិស្ស រួមគ្នាទប់ស្កាត់គ្រឿងញៀន និងបារីអេឡិចត្រូនិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម