ព័ត៌មានជាតិ
មេបញ្ជាការ ឱ្យកម្លាំងអាវុធហត្ថកំពង់ស្ពឺបន្តអប់រំសិស្សានុសិស្ស រួមគ្នាទប់ស្កាត់គ្រឿងញៀន និងបារីអេឡិចត្រូនិច
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់កងកម្លាំងរាជអាវុធហត្ថទូទាំងខេត្ត ត្រូវបន្តការល្បាតឱ្យជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អ្នកវិនិយោគិនជាតិ-អន្តរជាតិ ជាពិសេសត្រូវមានក្រមសីលធម៌ សុជីវធម៌នៅក្នុងបំពេញបេសកកម្ម ចំពោះប្រជាពលរដ្ឋ ជាពិសេសបន្តអប់រំសិស្សានុសិស្ស និងរួមគ្នាទប់ស្កាត់គ្រឿងញៀន និងបារីអេឡិចត្រូនិច។ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បញ្ជាបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០២៥ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះដែរ លោកមេបញ្ជាការ បានលើកសរសើរដល់នាយទាហាន នាយទាហានរង ដែលគោរពនូវវិន័យក្នុងអង្គភាពបានល្អ ហើយខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដាក់ឱ្យកន្លងមក និងបានណែនាំដល់មន្ទីរជំនាញ មេបញ្ជាការក្រុង-ស្រុក ព្រមទាំងនាយទាហានទាំងអស់ត្រូវមានទំនាក់ទំនងល្អជាមួយគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក-ស្ថាប័នផ្សេងៗ និងអង្គភាពដទៃទៀត ដើម្បីអនុវត្តនូវការងារភូមិ-ឃុំ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទត្រូវប្រើឱ្យមានប្រយោជន៍ ជាពិសេសមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវកាន់ទូរស័ព្ទឱ្យជាប់ជៀសរៀងប្រជាពលរដ្ឋ ឬជនរងគ្រោះខលមិនចូលក្នុងពេលមានករណីចាំបាច់ផ្សេងៗ។ ទាំងមន្ទីរជំនាញ និងតាមបណ្តាក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ត្រូវក្តាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន រួចរាយការណ៍ជាបន្ទាន់។ បន្តការងារជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស ចាស់ជរា និងនៅទីប្រជុំជនដែលមានការកក់ស្ទះជាដើម។ បន្តការងារចុះអបរំផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមបណ្តាសាលារៀនទូទាំងខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាទប់ស្កាត់ និងលើកកម្ពស់ការអបរំសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច)។

លោកមេបញ្ជាការបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគេចឱ្យឆ្ងាយពីគ្រឿងញៀន បើនាយទាហានរូបណាពាក់ព័ន្ធ និងគ្រឿងញៀន គឺមិនលើកលែង អនុវត្តតាមច្បាប់។ ព្រមទាំងបានលើកឡើងពីក្រមសីលធម៌ទាំង ៧ប្រការ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់យោធិនកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ភ្ជាប់ជានិច្ច៕




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


