កីឡា
រិទ្ធី លីហួ មានសមត្ថភាពក៏មិនចាញ់ប្អូនប្រុស គីងកុង ដែរ ទើបឈ្នះខ្សែក្រវាត់ ១ ថ្មីៗនេះ
អ្នកប្រដាល់វ័យក្មេង រិទ្ធី លីហួ ដែលគេស្គាល់ថាជាបងប្រុសបង្កើតរបស់ រិទ្ធី គីងកុង មានសមត្ថភាពក៏មិនធម្មតាដែរ ដោយបានឈ្នះខ្សែក្រវាត់ ១ខ្សែ កាលពីថ្មីៗនេះ។

រិទ្ធី លីហួ ឈ្នះខ្សែក្រវាត់
លោក ផាត សូដា ដែលជាគ្រូបង្វឹករបស់ រិទ្ធី លីហួ បានឲ្យដឹងថា ថ្នាលរបស់លោកប៉ុន្មាននាក់នេះគឺសុទ្ធតែល្អៗមិនមែនមានតែកីឡាករ រិទ្ធី គីងកុង និង បញ្ញា បូរិន ប៉ុណ្ណោះទេ។ សូម្បី រិទ្ធី លីហួ ក៏មានសមត្ថភាពល្អ។ រូបគេមានបច្ចេកទេសវាយក្បាច់រហ័សលឿន។ បើប្រៀបធៀបជាមួយ រិទ្ធី បូរិន ឬ គីងកុង គឺរូបគេចង់ល្អជាងទៀត ប៉ុន្តែមិនសូវល្បី ឬមិនសូវមានគេស្គាល់ ដោយសាររូបគេមិនសូវបានប្រកួតក្នុងកម្មវិធីធំៗ។

រិទ្ធី គីងកុង
កីឡាករ រិទ្ធី លីហួ មានរបៀបបច្ចេកទេសវ៉ៃខុសពី រិទ្ធី គីងកុង។ រូបគេជាកីឡាករវាយក្បាច់មិនបុកខ្លាំងដូចប្អូនឡើយ។ ការខំប្រឹងប្រែងរបស់ លីហួ គឺទទួលបានសមិទ្ធផលហើយនៅពេលនេះដោយអាចឈ្នះខ្សែក្រវាត់១ខ្សែលើកដំបូងក្នុងអាជីពខ្លួន។

រូបភាពផេក CK Media
បញ្ជាក់ដែរថា រិទ្ធី លីហួ ជាបងបង្កើតរបស់កីឡាករ រិទ្ធី គីងកុង។ ពួកគេទាំងពីរជាកូនសិស្សលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ កីឡាករ រិទ្ធី លីហួ បានឈ្នះខ្សែក្រវាត់ វ៉ាយឃីងស៍គុនខ្មែរ ប្រភេទទម្ងន់ ៣០គីឡូក្រាមក្រោយផ្ដួលកីឡាករ ហ៊ួ សុធីបញ្ញា ឲ្យបោះបង់ការប្រកួតនៅទឹកទី២៕

រូបភាពផេក CK Media
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


