Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​បន្ត​រក្សា​តម្លៃ​ខ្ពស់​ជាង ៤៥០០ ដុល្លារ​ មួយ​តម្លឹង​

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃ​ហាង​ឆេង​មាសបាន​បន្ត​រក្សា​តម្លៃ​ខ្ពស់របស់ខ្លួន​នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ២០២៥ ​ដោយ​មាន​តម្លៃ ៤ ៥២០ ដុល្លារ ក្នុងមួយតម្លឹង បន្ទាប់ពីបានហក់ឡើងដល់តម្លៃខ្ពស់បំផុត ៤ ៥៦៦ ដុល្លារ ក្នុង​មួយ​តម្លឹង កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា គិតរហូតមកដល់ពេលនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ៤៥៦៦ ដុល្លារ បន្ទាប់ពីបានកើនឡើងរយៈពេលជាងមួយខែ ដោយសារការលើកឡើងពីការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

លោក ឡុង សំណាង បន្ថែមថា ដោយសារតែពេលវេលា​នៅ​សល់ខ្លី ​នៅក្នុងឆ្នាំ ២០២៥ ហើយ​នៅសល់ការកាត់បន្ថយអត្រាការប្រាក់ ២ ដងទៀត នៅ​ឆ្នាំ​នេះ បន្ទាប់ពីកាត់នៅថ្ងៃទី ១៨ ខែកញ្ញា ហើយគ្រោងនឹងកាត់ ២ ដង​ទៀត ធ្វើ​ឱ្យ​គេគិតថា ជា​ឱកាស​ក្នុង​ការ​ទិញមាសគឺល្អ ដោយសារ​តែប្រាក់ដុល្លារនឹងធ្លាក់ថ្លៃ។​

​ម្យ៉ាងទៀត ​ភាពតានតឹងនៃភូមិសាស្ត្រនយោយបាយ ក៏រំខានទៅដល់ដំណើរការសេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​តម្លៃមាសកើនឡើង។

គិតត្រឹមម៉ោង ៨៖០០ ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរ ៤ ៥២០ ដុល្លារ ក្នុងមួយតម្លឹង។ ​សម្រាប់​ហាងឆេង​មាសក្នុងស្រុក ​នៅតាមបណ្ដាហារនានានៅក្នុងរាជធានីភ្នំពេញ ​លក់ចេញ ​ក្នុង​តម្លៃ ​៤៥២ ដុល្លារ ក្នុងមួយជី៕

​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម