សេដ្ឋកិច្ច
តម្លៃហាងឆេងមាសបានកើនឡើងដល់ជិត ៤៦០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបន្តបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ដោយបានហក់ឡើងដល់ជិត ៤៦០០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃច័ន្ទទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ដោយសារអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត នៅដំណាច់ឆ្នាំ ២០២៥។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities បានលើកឡើងនៅថ្ងៃច័ន្ទនេះថា ស្របពេលដែលពិភពលោកកំពុងតែមានភាពមិនប្រកដប្រជា ពាក់ព័ន្ធជាមួយពាណិជ្ជកម្ម ពាក់ព័ន្ធជាមួយទំនាក់ទំនង និងបច្ចេកវិទ្យាមួយចំនួនផងដែរបានរុញច្រានឱ្យតម្លៃមាសបន្តស្ទុះឡើង។
លោក ឡុង សំណាងបន្ថែមថា ពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ដោយសារតែពេលវេលានៅសល់ខ្លី នៅក្នុងឆ្នាំ ២០២៥ ហើយនៅសល់ការកាត់បន្ថយអត្រាការប្រាក់ ២ ដងទៀត នៅឆ្នាំនេះ បន្ទាប់ពីកាត់នៅថ្ងៃទី ១៨ ខែកញ្ញា ហើយគ្រោងនឹងកាត់ ២ ដងទៀត ធ្វើឱ្យគេគិតថា ជាឱកាសក្នុងការទិញមាសគឺល្អ ដោយសារតែប្រាក់ដុល្លារនឹងធ្លាក់ថ្លៃ។

លោក ឡុង សំណាង យល់ឃើញថា៖ «មុនពេលការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសមានការកើនឡើងខ្លាំង ដោយសារតែឥទ្ធិពលនៃការបុកទិញច្រើនលើតម្លៃហាងឆេងមាស ហើយបន្ទាប់មកគឺមានការធ្លាក់ចុះបន្តិច ជាពិសេសគឺយប់ថ្ងៃ ១៨ ចំណុចនេះ គឺធនាគារ ឬវិនិយោគិនជាច្រើនគេកាត់យកផលចំណេញ គេលក់ចេញដើម្បីយកផលចំណេញ»។
គិតត្រឹមម៉ោង ៩៖៤៥ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ មាសកំពុងជួញដូរក្នុងតម្លៃ ៤៥៧០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងនៅតាមបណ្ដារហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤៥៦ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


