ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ច្បារអំពៅទី ២ ចុះធ្វើរដ្ឋបាលតំបន់ស្មុគស្មាញ បង្ការទប់ស្កាត់បញ្ហាអសន្តិសុខជូនពលរដ្ឋ
កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ច្បារអំពៅទី ២ ចុះធ្វើរដ្ឋបាលតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខដែលអាចកើតមានឡើង បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ជាពិសេសមានក្រុមក្មេងទំនើងតែងតែចេញចូល និងប្រមូលផ្ដុំគ្នាទាំងយប់ថ្ងៃ។

ការចុះរដ្ឋបាលនេះបានធ្វើឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ ដោយមានការចង្អុលបង្ហាញពី លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ណែនាំដល់លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី ២ ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមតំបន់អនាធិបតេយ្យ នៅចំណុច ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី អ៊ុ រតនា បញ្ជាក់ថា តំបន់នេះជាភូមិសាស្ត្រស្មុគស្មាញ ឧស្សាហ៍កើតមានសកម្មភាពក្មេងទំនើង ជនញៀនថ្នាំ និងអំពើអសន្តិសុខមួយចំនួនដែលកើតមានឡើងទាំងពេលយប់ និងពេលថ្ងៃ បង្កជាក្តីព្រួយបារម្ភដល់ពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់នេះ។

លោកបន្តថា បច្ចុប្បន្ននេះភាពអនាធិបតេយ្យ និងសកម្មភាពអសន្តិសុខមួយចំនួននៅតំបន់ខាងលើ មានភាពល្អប្រសើរឡើងច្រើនហើយ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ ក៏មិនបានបន្ធូរដៃក្នុងការមានវិធានការរដ្ឋបាលលើបញ្ហានេះនោះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះរហូតទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាការធានាបានសន្តិសុខល្អជូនពលរដ្ឋ។

ប្រជាពលរដ្ឋរស់នៅតំបន់ភូមិដើមស្លែង បានសម្តែងក្តីសប្បាយរីករាយ និងពេញចិត្តបំផុតចំពោះសកម្មភាពចុះធ្វើរដ្ឋបាលរបស់ក្រុមអាជ្ញាធរ ដែលនេះជាការទប់ស្កាត់ បង្ការបានពីសកម្មភាពអសន្តិសុខនានាតែងកើតមានឡើងពីជនទំនើង ឬមុខសញ្ញាជាក្រុមជនសង្ស័យផ្សេងៗ ដែលយកតំបន់នេះជាទីកន្លែងស្នូលសម្រាប់ប្រព្រឹត្តិបទល្មើស។



គួរជម្រាបថា នេះមិនមែនជាលើកទី ១ នោះទេ ដែលកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ច្បារអំពៅទី ២ ចុះធ្វើរដ្ឋបាលនៅតំបន់ដែលមានភាពអនាធិបតេយ្យ និងស្មុគស្មាញ៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


