ព័ត៌មានអន្ដរជាតិ
ថៃ កើតអគ្គិភ័យរាល់ថ្ងៃ! លើកនេះ ឆេះក្លឹបនៅបាងកក
ឆេះឃ្លាំង ឆេះផ្ទះ ឆេះរោងចក្រ ឆេះទូកទេសចរណ៍ ឆេះស្នាក់ការប៉ូលិស ឆេះផ្សារ! ប្រទេសថៃកើតមានគ្រោះអគ្គិភ័យរាល់ថ្ងៃ ដោយកាលពីល្ងាចថ្ងៃចន្ទទី៦ខែតុលាឆ្នាំ២០២៥ មានករណីឆេះក្លឹបមួយកន្លែងទៀតក្នុងទីក្រុងបាងកក។

ហេតុការណ៍នេះធ្វើឲ្យអ្នកនៅក្នុងក្លឹបភ័យស្លន់ស្លោ ឆោឡោរត់ចេញមកក្រៅ។ យ៉ាងណា វាមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតទេ ប៉ុន្តែមានអ្នករបួសម្នាក់។
តាមការផ្សាយរបស់ Khaosod, អគ្គិភ័យបានឆាបឆេះក្លឹប Route 66 Bangkok មានទីតាំងស្ថិតក្នុងសង្កាត់ Bang Kapi នៃខ័ណ្ឌ Huai Khwang ហើយដ្បិតមិនទាន់ដឹងមូលហេតុ ប៉ុន្តែគេដឹងថា អគ្គិភ័យឆាបឆេះចេញកន្លែងស្តុកអ៊ីវ៉ាន់។

ក្រុមពន្លត់អគ្គិភ័យបានប្រើរថយន្តពន្លត់អស់៦គ្រឿងដោយមានជំនួយពីក្រុមស្ម័គ្រចិត្ត ត្រូវចំណាយពេល៣០នាទី ដើម្បីពន្លត់ភ្លើង។
ក្រោយមកប៉ូលិសក្រុងបាងកក បានប្រកាសដាក់តំបន់ជុំវិញក្លឹបនោះជាតំបន់គ្រោះថ្នាក់ និងរឹតត្បិតការចេញចូល ព្រមទាំងពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹង។

សូមជម្រាបថា គ្រោះអគ្គិភ័យសាហាវបំផុតដែលកើតឡើងនៅប្រទេសថៃ គឺហេតុការណ៍ឆេះផ្ទះកម្ពស់២ជាន់ នាវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២៥ ក្នុងឃុំ Tha Pradu, ស្រុក Mueang ខេត្ត Rayong ដែលសម្លាប់មនុស្សចំនួន៧នាក់។
ដោយសារតែភ្លើងឆាបឆេះសាហាវខ្លាំង វាបានរាលដាលឆេះផ្ទះ៣ខ្នងទៀត ស្របពេលមនុស្សកំពុងដេកលង់លក់។ ក្នុងចំណោមអ្នកស្លាប់ គឺមានមនុស្សធំ៤នាក់និងកុមារ៣នាក់ ខណៈមនុស្ស៣នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


