Connect with us

ព័ត៌មានអន្ដរជាតិ

ទីស្នាក់ការកងទ័ពថៃនៅបាងកក ត្រូវអគ្គិភ័យឆាបឆេះ

បានផុស

នៅ

ទីស្នាក់ការកងទ័ពថៃនៅទីក្រុងបាងកក ត្រូវអគ្គិភ័យឆាបឆេះ ខណៈមូលហេតុមិនទាន់ដឹងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Thaiger, អគ្គិភ័យបានកើតឡើងនៅម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែកញ្ញាឆ្នាំ២០២៥ ឆេះចេញពីជាន់ទី៦ ហើយរាលដាលយ៉ាងឆាប់រហ័ស។

ភ្លាមៗនោះដែរ ថៃបានបញ្ជូនឡានទឹកទៅពន្លត់និងដើម្បីការពារកុំឲ្យអគ្គិភ័យរាលដាលកាន់តែខ្លាំង ខណៈទំហំនៃការខូចខាត មិនទាន់បញ្ចេញទេ។

ដ្បិតមិនទាន់ច្បាស់អំពីមូលហេតុ ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃ Witai Laithomya បានដាក់ការសង្ស័យថា ការទុស្សេខ្សែភ្លើង អាចជាដើមចមបង្កឲ្យមានអគ្គិភ័យ។

ទោះបីជាយ៉ាងណាក៏ដោយ ថៃកំពុងបើកការស៊ើបអង្កេតជាបន្តលើករណីនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ រងទុក្ខផ្ទួនៗ ឆេះអគារពាណិជ្ជកម្មនៅកណ្តាលក្រុងបាងកក ចំពេលព្យុះក៏កំពុងវាយប្រហារខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម