ព័ត៌មានអន្ដរជាតិ
ហាម៉ាសទាមទារឲ្យដោះលែងសមាជិកដែលប្រយុទ្ធថ្ងៃ៧តុលា ជាថ្នូរនឹងចំណាប់ខ្មាំង
យោងតាមការចុះផ្សាយរបស់ The Telegraph ក្រុមហាម៉ាសបានទាមទារឲ្យមានការដោះលែងក្រុមសកម្មប្រយុទ្ធដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាលើប្រទេសអ៊ីស្រាអែល។ ការទាមទារនេះ ធ្វើឡើងអំឡុងពេលការចរចាបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងដោយប្រយោល ជាមួយអ៊ីស្រាអែលនៅក្នុងទីក្រុងគែវ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប។

ក្រុមហាម៉ាស ត្រូវគេរាយការណ៍ថាបានស្នើសុំឲ្យសមាជិកនៃអង្គភាពឥស្សរជន Nukhba របស់ខ្លួនដែលបានដឹកនាំការវាយលុកកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃជនជាតិប៉ាឡេស្ទីនដែលបានកំណត់សម្រាប់ការដោះលែង ជាថ្នូរនឹងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្គាហ្សា។
ការទាមទារនេះ បង្កជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ៊ីស្រាអែល ដែលកន្លងមកបានបដិសេធឥតឈប់ឈរក្នុងការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដោយលើកឡើងពីផលប៉ះពាល់ផ្នែកនយោបាយ និងសន្តិសុខនៃទង្វើបែបនេះ។
សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែល បានចុះផ្សាយថា ក្រុមហាម៉ាសក៏ចង់ឲ្យមានការដោះលែងអ្នកទោស ដែលមានឋានៈខ្ពស់ជាច្រើននាក់ ដែលជាប់ពន្ធនាគារអស់មួយជីវិតពីបទរៀបចំការវាយប្រហារក្នុងអំឡុងពេលចលនាប្រឆាំងអ៊ីស្រាអែលកាលពីឆ្នាំ២០០០ដល់ឆ្នាំ២០០៥ផងដែរ។
នៅក្រោមគ្រោងការណ៍បណ្តោះអាសន្ននៃកិច្ចព្រមព្រៀងដែលផ្តល់ដោយអាមេរិក អ៊ីស្រាអែលនឹងដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ២៥០នាក់ ក្នុងចំណោមជនជាតិប៉ាឡេស្ទីន ២៨៥នាក់ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត។ មន្ត្រីអ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងវេតូការទាមទាររបស់ហាម៉ាស ក្នុងការដោះលែងសមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយក្នុងនោះមានទាំងលោក Marwan Bargouti ដែលជាមេដឹកនាំ Fatah ដ៏មានប្រជាប្រិយដែលប្រជាជនប៉ាឡេស្ទីនមួយចំនួនមើលឃើញថាជាប្រធានាធិបតីនាពេលអនាគតដ៏មានសក្តានុពល។
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក Itamar Ben-Gvir និងមន្ត្រីសន្តិសុខជាច្រើននាក់ទៀត តាមសេចក្តីរាយការណ៍បានព្រមាននាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹងការដោះលែងអ្នកជាប់ឃុំដែលមានឋានៈខ្ពស់បែបនេះ។
ការចរចាបានបន្តកាលពីថ្ងៃចន្ទនៅទីក្រុងរមណីយដ្ឋានអេហ្ស៊ីប Sharm el-Sheikh ដោយមានគណៈប្រតិភូមកពីអ៊ីស្រាអែល ក្រុមហាម៉ាស និងតំណាងសហរដ្ឋអាមេរិកចូលរួមដោយប្រយោល។ អ្នកចរចាអ៊ីស្រាអែលលោក Ron Dermer នឹងទៅដល់នាថ្ងៃអង្គារទី៧ខែតុលានេះ ដោយមានការចូលរួមពីបេសកជនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងលោក Jared Kushner។
លោក ត្រាំ បានជំរុញឲ្យភាគីទាំងអស់«ចាត់វិធានការយ៉ាងលឿន» ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដោយនិយាយថា «ដំណាក់កាលទីមួយ»ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងអ្នកទោស គួរតែត្រូវបានបញ្ចប់នៅសប្តាហ៍នេះ។
ការខ្វែងគំនិតគ្នានៅតែមានលើពេលវេលានៃការដកកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចេញពីតំបន់ហ្គាហ្សា និងយន្តការសម្រាប់ការរំសាយអាវុធក្រោមផែនការសន្តិភាព ២០ចំណុចរបស់លោក ត្រាំ។ សំណើនេះអំពាវនាវឲ្យហ្កាហ្សាក្លាយជាតំបន់គ្មានយោធាដែលគ្រប់គ្រងដោយកងកម្លាំងស្ថិរភាពអន្តរជាតិ ដែលទំនងជាមានកងទ័ពអារ៉ាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


