ព័ត៌មានជាតិ
ឱកាសអាហារូបករណ៍សិក្សា ១០ កន្លែង ទៅសិក្សានៅប្រទេសចិន
សម្រាប់សិស្សនិស្សិតដែលមានបំណងចង់ទៅបន្តការសិក្សានៅប្រទេសចិន ពេលនេះសាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានការប្រឡងជ្រើសរើសសិស្សនិស្សិតអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ នៅឆ្នាំសិក្សា ២០២២-២០២៣ ដោយចាប់ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។

បើយោងតាមការឱ្យដឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ សម្រាប់សោហ៊ុយធ្វើដំណើរ ទៅ-មក ជាបន្ទុករបស់សាមីជន ចំណែកឯការចំណាយផ្សេងៗរួមមាន ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ប្រចាំខែ (៨០០យ័ន) ជាបន្ទុករបស់សាកលវិទ្យាល័យ DALI ។
មុខជំនាញនិងលក្ខខណ្ឌនានាដែលសាលាតម្រូវឱ្យរួមមាន៖
I. មុខជំនាញសិក្សា
មានច្រើនមុខជំនាញសិក្សា ដែលនិស្សិតអាចជ្រើសរើសបាននៅពេលរៀនចប់ភាសាចិនដោយជោគជ័យ
II. លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន
បេក្ខជនទាំងពីរភេទត្រូវ៖
-មានសញ្ជាតិខ្មែរ
-មានសញ្ញាប័ត្រមធ្យមសិក្សាសិក្សា ទុតិយភូមិ ឬសញ្ញាប័ត្រមានតម្លៃសមមូល
-មានអាយុមិនលើសពី ២៥ឆ្នាំ
-មានសុខភាពមាំមួនល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។
III. កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ
ការចែក និងទទួលពាក្យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៦:០០ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានស្ថិតនៅអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ប្រហែល ៥០ ម៉ែត្រ)។
IV. កាលបរិច្ឆេទនៃការប្រឡង
ប្រឡងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ តែចំពោះមណ្ឌល ប្រឡង នឹងជម្រាបជូននៅពេលក្រោយ៕
ដោយ៖ ថារី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


