វប្បធម៌ ជំនឿ
សុបិនឃើញគ្រោះថ្នាក់ចរាចរណ៍ អត្ថន័យល្អឬអាក្រក់នឹងបញ្ជាក់ក្នុងនេះ
យល់សប្ដិឃើញគ្រោះថ្នាក់ចរាចរណ៍ មិនមែនចង់បញ្ជាក់អត្ថន័យអាក្រក់ទាំងអស់ឡើយ។ ករណីខ្លះ ក្នុងរូបភាពដែលយើងបានឃើញក្នុងសុបិន កំពុងប្រាប់ពីប្រផ្នូលអ្វីម៉្យាង ដែលយើងអាចនឹងជួបឆាប់ៗនេះក៏ថាបាន។

សុបិនថាឡានបុក អត្ថន័យចង់បង្ហាញពីការបង្កបញ្ហាច្រើនពីមនុស្សជុំវិញខ្លួនមកលើយើង។ ដូច្នេះបើអាចសូមប្រយ័ត្នជាមួយពាក្យសំដី រាល់កាយវិកាយើងទៅកាន់នរណាម្នាក់ដូចគ្នា។
សុបិនឃើញរថយន្តក្រឡាប់បានន័យថា អ្នកអាចបាត់បង់ស្នេហាឬបាត់បង់សង្សារ ហើយអាចមានបញ្ហានាពេលថ្មីៗនេះ ប៉ុន្តែអ្វីៗនឹងដំណើរការល្អបើចិត្តគិតវិជ្ជមាន។
សុបិនឃើញបើកឡានចូលទឹកបានន័យថា អ្នកនឹងជួបការលំបាក ប្រសិនបើវាជាបណ្ដឹងនោះសំណុំរឿងនឹងបាត់បង់ ហើយនឹងត្រូវផ្តន្ទាទោស។ ប្រសិនបើអ្នកជាពាណិជ្ជកម្ម នឹងត្រូវខូចខាតឬបាត់បង់ធំធេង។
សុបិនឃើញកាំបិតក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាយថាក្នុងពេលនេះមិនថាអ្នកធ្វើអ្វី អ្នកនឹងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ប៉ុន្តែអ្នកត្រូវប្រយ័ត្ននឹងពាក្យសម្ដីរបស់អ្នក។
សុបិនធ្លាក់ចូលឬទើរលើដើមឈើបានន័យថា អ្នកប្រហែលជាពិបាកចិត្តឬមានជំងឺ។

សុបិនឃើញបាក់ជើងបង្ហាញថា អាចមានអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្តពីការងារ។
សុបិនឃើញបាក់ដៃមិនថាឆ្វេងឬស្តាំបានន័យថា នឹងមានហេតុការណ៍កើតឡើងចំពោះប្រពន្ធនិងកូន។
សុបិនឃើញខ្លួនឯងរងរបួសក្បាល អត្ថន័យបង្ហាញថា វានឹងបង្កគ្រោះថ្នាក់ដល់ខ្លួនអ្នក ឬសាច់ញាតិនិងឪពុកម្ដាយយើង។ ចូរតោងប្រយ័ត្នឲ្យមែនទែន!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញ សព មឈូស និងមនុស្សស្លាប់ បកស្រាយអត្ថន័យល្អនិងអាក្រក់មករួមគ្នា
ចុចអាន៖អត្ថន័យនៃខ្សែ ក មាសក្នុងសុបិន តាមពិតខុទាយុសគ្នាដោយសារ…

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ