ជំនឿទាំង ៧ ប្រជាជនវៀតណាមធ្វើតាមតាំងពីបុរាណ រហូតដល់សព្វថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ជំនឿទាំង ៧ ប្រជាជនវៀតណាមធ្វើតាមតាំងពីបុរាណ រហូតដល់សព្វថ្ងៃ

បានផុស

នៅ

ជំនឿអរូបិយរបស់វៀតណាម មិនខុសឆ្ងាយពីចិនប៉ុន្មានឡើយ ហើយមានខ្លះស្រដៀងនឹងខ្មែរយើងដែរ។ ប្រវត្តិសាស្ត្រ ការនិទានតៗគ្នា បានក្លាយជាប្រពៃណី រួចបង្កើតជាអបិយជំនឿសម្បូរបែបចេញពីប្រជាជាតិអាស៊ីមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាអបិយជំនឿវៀតណាមទាំង ៧ ដែលនៅតែមានមនុស្សជឿតាម និងប្រណិប័តតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ន៖

១. មនុស្សមកលេងផ្ទះនៅថ្ងៃដំបូងក្នុងពិធីចូលឆ្នាំ ជាអ្នកនាំសំណាង

What You Should Know About Vietnamese Superstitions | i Tour Vietnam Blogs

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម មានជំនឿប្រហែលនឹងចិនដែរ ដែលគេជឿថា មនុស្សនាំសំណាងល្អដល់គ្រួសារ ជាមនុស្សដំបូងគេដែលមកលេងផ្ទះនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ។ ភាគច្រើនប្រជាជនវៀតណាម មិនរំពឹងអ្នកក្រៅឯណាមកផ្ទះខ្លួនឡើយ ដូច្នេះគេតែងរើសសមាជិកម្នាក់ឱ្យចេញទៅក្រៅ ហើយត្រឡប់មកវិញក្រោយម៉ោង ១២ ថ្ងៃត្រង់ ឬមិនអ៊ីចឹងទេ ពួកគេរៀបចំអញ្ជើញមិត្តភក្តិមានរាសីល្អ ធ្វើជាភ្ញៀវនាំសំណាងដំបូងដល់គ្រួសារ។

២. ដុតលុយឧទ្ទិសជូនបុព្វការីជន

មិនខុសពីប្រពៃណីចិននោះទេ វៀតណាមតែងតែប្រើក្រដាសលុយក្លែងក្លាយសម្រាប់ដុតឧទ្ទិសដល់បុព្វការីជនដែលបានស្លាប់ទៅ។ លុយក្លែងក្លាយ ឬលុយខ្មោចទាំងនោះមានផលិតជាច្រើនប្រភេទដូចជា ប្រាក់យ៉េន ប្រាក់ដុង ប្រាក់បាត និងដុល្លារអាមេរិកជាដើម។ គេជឿថា ជីដូនជីតាអាចយកប្រាក់នេះទៅចាយនៅជាតិក្រោយ រីឯអ្នកខ្លះទៀតជឿថា ប្រាក់ខ្មោចជាប្រាក់ឧទ្ទិសដល់ញាតិការដើម្បីបំពេញបំណងប្រាថ្នាឱ្យកូនចៅរកស៊ីមានបាន។

៣. ហាមស្ត្រីមានផ្ទៃពោះចូលរួមពិធីមង្គលការឬពិធីបុណ្យសព

ស្ត្រីមានផ្ទៃពោះមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីមង្គលការឡើយ ដោយសារតាមជំនឿ ស្រ្តីមានគភ៌ ជាមនុស្សនាំសំណាងអាក្រក់ សម្រាប់គូស្វាមីភរិយាងថ្មីថ្មោង។ នាងក៏មិនអនុញ្ញាតឱ្យចូលរួមបុណ្យសពនោះទេ ក្រែងលោទារកកើតមកក្លាយជាក្មេងយំមិនឈប់។ ស្ត្រីមានផ្ទៃពោះក៏មិនគួរគេងអង្រឹងដែរ បើមិនដូច្នោះទេ កូននឹងក្លាយជាក្មេងកម្ជិល ហើយនាងត្រូវចៀសវាងទៅវត្តអារាម ដើម្បីបង្ការការខឹងសម្បារពីវិញ្ញាណអាក្រក់ដែលរស់នៅទីនោះ។

៤. បញ្ចៀសសំណាងអាក្រក់ជាមួយស៊ុតទា

ស៊ុតទាផ្នែកក្រហម ត្រូវបានវៀតណាមឱ្យឈ្មោះថា “hột vịt lộn” ដែលវាជាគ្រឿងក្លែមពេញនិយមនៅក្នុងស្រុក ជាពិសេសវាត្រូវបានគេប្រើជាមធ្យោបាយដើម្បីបញ្ចៀសសំណាងអាក្រក់ផងដែរ។ ស៊ុតនេះលើកលែងតែញ៉ាំចំនួនសេស ទើបអាចត្រឡប់សំណាងអាក្រក់មកជាល្អវិញបាន តែបើញ៉ាំចំនួនគូ ឧបទ្រពចង្រៃនឹងត្រឡប់មករកអ្នកទ្វេដង។

៥. តាំងកញ្ចក់ក្លែងក្លាយនៅមុខផ្ទះ

គ្រួសារនៃជនជាតិវៀតណាមជឿជាក់យ៉ាងខ្លាំងទៅលើហុងស៊ុយតាំងកញ្ចក់។ តាំងពីបុរាណមកប្រជាជននេះ តែងប្រើកញ្ចក់ពិតក្ដី ក្លែងក្លាយក្ដី សម្រាប់តាំងនៅច្រកទ្វារផ្ទះ។ ការដាក់នៅលើទ្វារខាងមុខ គឺដើម្បីបំភ័យវិញ្ញាណអាក្រក់ឱ្យខ្លបខ្លាច ព្រោះពេលណាវាឆ្លុះ ឃើញខ្លួនវា វានឹងរត់ចេញពីផ្ទះអ្នកដោយឯកឯង។

យ៉ាងណាមិញ​ គេត្រណមមិនតាំងកញ្ចក់នៅជើងគ្រែក្បែរដំណេកទេ ព្រោះអាចនាំឱ្យសុបិនអាក្រក់ ឬកើតគ្រោះដល់ម្ចាស់ផ្ទះ។

៦. ហាមកាត់សក់មុនពេលប្រឡង

យោងតាមអ្នកស្រុកតំណាលតគ្នាថា ការកាត់សក់មិនត្រូវតាមពេលកំណត់អាចបណ្តាលឱ្យបាត់បង់ការចងចាំ។ ជាពិសេសសម្រាប់សិស្សានុសិស្ស ប្រសិនបើកាត់សក់មុនពេលប្រឡង ពួកគេអាចភ្លេចអ្វីៗដែលពួកគេបានរៀន។

៧. ម៉ូយកៅឆាយ (អតិថិជនទី១)

ម្ចាស់ហាងជនជាតិវៀតណាមជាច្រើនជឿជាក់ថា អតិថិជនដំបូងនៃថ្ងៃលក់នីមួយៗ នឹងហៅម៉ូយពេញមួយថ្ងៃ ជាពិសេសនឹងលក់ចំណេញច្រើនៗ។ ស្រុកយើងរមែងហៅថា កៅឆាយ ហ្នឹងឯង។ បើអតិថិជនដំបូងមកគ្រាន់មើល ឬតថ្លៃ នោះគេចាត់ទុកវាជាថ្ងៃស៊យបំផុត។  ដូច្នេះបើបានទៅលេងវៀតណាម បើសួរគេ ឬតថ្លៃគេហើយ ត្រូវតែទិញ ព្រោះអ្នកជាប្រផ្នូលល្អ ឬមិនល្អសម្រាប់ម្ចាស់ហាងទាំងឡាយ៕

ប្រែសម្រួល៖ សន្យា

​ចុចអាន៖ អបិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ

ចុចអាន៖ អំណោយទាំង ៩ គេចៀសវាងជូនឱ្យគ្នា ព្រោះអាចនាំទុក្ខដល់អ្នកទទួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services