វប្បធម៌ ជំនឿ
អប្បិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ
ជាតិសាសន៍ណា ក៏មានប្រពៃណី ទំនៀមទម្លាប់ និងជំនឿពួកគេរៀងខ្លួន។ អ្វីដែលពួកគេជឿ ជួនកាលហាក់មិនសមទំនងសម្រាប់ជាតិសាសន៍ផ្សេងឡើយ ប៉ុន្តែវាពិតជាធ្លាប់កើតមានក្នុងប្រជាជាតិគេប្រាកដមែន។ ទោះបីអ្នកមិនជឿ ក៏មិនមានន័យថា រឿងរ៉ាវទាំងនោះមិនបានកើតឡើងនោះទេ។
ចំពោះជនជាតិថៃ ពួកគេក៏មានប្រពៃណី និងអប្បិយជំនឿដ៏យូរយារមួយក្នុងចំណោមបណ្ដាប្រទេសអាស៊ី។ អប្បិយជំនឿជាច្រើនទាក់ទងទៅនឹងព្រលឹងខ្មោច សំណាងអាក្រក់ ហើយខ្លះទៀតពាក់ព័ន្ធនឹងការពិតរបស់បុព្វបុរសគេ។
ខាងក្រោមនេះ ជាអប្បិយជំនឿប្លែកៗមួយចំនួនដែលខ្លះស្រដៀងខ្មែរយើងដែរ ហើយមួយចំនួនទៀតមានតែនៅក្នុងប្រទេសថៃប៉ុណ្ណោះ។
១. ខ្មោចប្រាប់លេខឆ្នោត

ខ្មោច ឬព្រលឹងអ្នកស្លាប់ដើរតួយ៉ាងសំខាន់នៅក្នុងវប្បធម៌ និងជំនឿជនជាតិថៃ។ ពួកគេ ជឿថា ព្រលឹងមនុស្សស្លាប់អាចទាយដឹងពីលេខឆ្នោតយ៉ាងប្រាកដ។ ដូច្នេះពួកគេអាចចាក់ឆ្នោតតាមការយល់សប្តិ ឬតាមរយៈហេតុការណ៍ខ្មោចលង ដោយកាត់លេខតាមតម្រុយផ្សេងៗដែលខ្មោចបន្សល់ទុក។
២. ការកាត់សក់នៅថ្ងៃពុធ

ជាងកាត់សក់ភាគច្រើន មិនបើកហាង ឬតូបនៅថ្ងៃពុធឡើយ។ ជនជាតិថៃជឿថា ការកាត់សក់នៅថ្ងៃពុធ ប្រៀបបាននឹងនាំសំណាងអាក្រក់ឱ្យខ្លួនឯងអ៊ីចឹងដែរ។
៣. អាយុសង្ខារ
ថៃ ជឿមុតមាំថា ប្រសិនបើរូបថត ឬកញ្ចក់ ឬស៊ុមអ្វីធ្លាក់បែក អ្នកនឹងស្លាប់ក្នុងពេលឆាប់ៗនេះ។ អប្បិយជំនឿមួយទៀត គឺគេសង្កេតមើលសរសៃគុយទាវ ឬមីដែលកំពុងហូប បើវាកាត់ខ្លីៗ មានន័យថា អ្នកឆាប់ស្លាប់ តែបើទុកសរសៃវាឱ្យនៅវែងៗ មានន័យថា អាយុយឺនយូរ។
៤. ហាមសរសើរទារក

ទារក ឬក្មេងតូចៗ ទ្រលុកទ្រលន់ គួរឱ្យខ្នាញ់ មិនត្រូវបានឱ្យនិយាយពោលសរសើរទេ នៅក្នុងប្រទេសថៃ។ គេជឿថា បើសរសើរបែបនេះ ខ្មោចឮ ខ្មោចនឹងយកទារកទៅនៅជាមួយ។ រីឯជំនឿមួយទៀត ប្រសិនបើស្ត្រីមានផ្ទៃពោះចូលរួមបុណ្យសពនរណាម្នាក់ ព្រលឹងអ្នកស្លាប់នោះនឹងមកចាប់កំណើតជាមួយនាង។
៥. មនុស្សស្រីនៅលីវ
ស្ត្រីនៅលីវទាំងឡាយណាដែលច្រៀងពេលកំពុងចម្អិនម្ហូប ឬពេលញ៉ាំអាហារ នាងនឹងបានប្តីចាស់។
៦. អលង្ការរ៉ាប់រងគ្រោះថ្នាក់

អ្នកទំនងជាធ្លាប់បានឃើញជនជាតិថៃពាក់ចិញ្ចៀនរូបព្រះពុទ្ធ ឬបន្តោងខ្សែករូបព្រះពុទ្ធ ដែលច្នៃពីមាស ឬប្រាក់ ប្រហាក់ប្រហែលនឹងខ្មែរយើងដែរ។ ទាំងនេះមិនមែនគ្រាន់តែជាគ្រឿងអលង្ការតុបតែងប៉ុណ្ណោះទេ តែពួកគេជឿថា នេះជាអំណាចពិសិដ្ឋអាចការពារពីគ្រោះថ្នាក់ ការពារជំងឺតម្កាត់ និងការពារអាយុជីវិតផងដែរ។
៧. តុកកែយំ

ប្រសិនបើឮសត្វតុកកែយំ មុនពេលអ្នកចង់ចេញទៅក្រៅ គេចាត់ទុកវាជាសញ្ញាព្រមាននឹងមានអ្វីអាក្រក់កើតឡើងមិនខាន។ ដូច្នេះគេហាមមិនឱ្យចេញពីផ្ទះដាច់ខាត។
៨. ហាមមើលក្រោមចន្លោះជើង
វាជាជំនឿទូទៅមួយដែលថា ប្រសិនបើឱនចុះ ហើយមើលទៅចន្លោះជើង អ្នកនឹងឃើញខ្មោចច្បាស់ៗ។ ប្រជាជនថៃជាច្រើនចៀសវាងការធ្វើបែបនេះ ព្រោះពួកគេខ្លាចជួបមុខខ្មោចជាទីបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អបិយជំនឿជនជាតិជប៉ុនគួរឱ្យចាប់អារម្មណ៍ គ្រប់គ្នាទំនងមិនទាន់ដឹង
ចុចអាន៖ លេខ ៤៩ ក្នុងជំនឿអាស៊ីផ្សារភ្ជាប់ជាមួយភាពអពមង្គល និងពពួកអមនុស្ស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក