វប្បធម៌ ជំនឿ
យល់សប្ដិឃើញស្បែកជើង បញ្ជាក់ពីបញ្ហាជីវិត សម្រាប់អ្នកនៅលីវនឹងជួបគូជីវិត
កាលបើសុបិនឃើញបាត់ស្បែកជើង ឬបានដោះស្បែកជើងចេញ សុបិនទាំងនេះសុទ្ធតែជាប្រផ្នូលបញ្ជាក់ពីបញ្ហាជិវិត និងស្នេហា។

សុបិនឃើញស្បែកជើង សម្រាប់អ្នកដែលមានគម្រោងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ក្នុងកំឡុងពេលនេះ នឹងមានភាពរលូនគ្មានឧបសគ្គក្នុងដំណើរ។ នៅក្នុងវិស័យស្នេហា បុរសនៅលីវនឹងស្វែងរកឃើញមនុស្សយល់ចិត្ត។ សម្រាប់អ្នកដែលមានគ្រួសារ អាចមានកូនស្រីមកចាប់កំណើត ឬទទួលបានសំណាងពីភេទផ្ទុយផងដែរ។
សុបិនឃើញស្បែកជើងបាត់ បានន័យថា អ្នកអាចនឹងជួបមិត្តចាស់ ឬជួបមិត្តភក្តិជិតស្និទ្ធ បន្ទាប់ពីខានជួបគ្នាយូរមកហើយ ប៉ុន្តែរយៈពេលនេះ គួរតែត្រូវបានរស់នៅដោយប្រុងប្រយ័ត្ន។ ពីព្រោះអ្នកអាចទទួលរងអំពើដោយចេតនាពីនរណាម្នាក់ ពីការធ្វេសប្រហែសរបស់ខ្លួនឯង។
សុបិនឃើញដោះស្បែកជើង មានន័យថា សម្រាប់អ្នកដែលឈឺជំងឺប្រចាំកាយ នោះអាការអាចនឹងប្រសើរឡើងបន្តិចម្ដងៗ ឬជាសះស្បើយពីជំងឺតែម្ដង។ ចំពោះអ្នកដែលមានជួបសំណាងអាក្រក់ រឿងនោះនឹងកន្លងផុតទៅ ហើយនឹងចាប់ផ្ដើមទទួលបានសុភមង្គល សំណាងបន្ថែមទៀតមកវិញ។

សម្រាប់អ្នកនៅលីវ ប្រសិនសុបិនឃើញពាក់ស្បែកជើង មានន័យថា វាកំពុងចង់បង្ហាញពីបញ្ហាស្នេហា មនុស្សនៅលីវនឹងមានមនុស្សភេទផ្ទុយមកចែចង់ឬលួចស្នេហា។ ចំណែកអ្នកដែលកំពុងសិក្សាមើលចិត្តគ្នា កំពុងតែអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេ ឲ្យកាន់តែប្រសើរឬល្អជាងនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញតុកកែ អត្ថន័យល្អនិងអាក្រក់បកស្រាយរួមគ្នាខាងក្រោមនេះទាំងអស់
ចុចអាន៖បកស្រាយអត្ថន័យយល់សប្ដិឃើញសត្វឃ្មុំ ជាប្រផ្នូលឬលាភសក្ការៈ
ចុចអាន៖យល់សប្ដិឃើញប្រភេទបក្សី ជាប្រផ្នូលនាំលាភសំណាង និងកិត្តិយសមកឲ្យអ្នក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ