Connect with us

វប្បធម៌ ជំនឿ

ហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ (ពីឆ្នាំមមី-កុរ)

បានផុស

នៅ

មនុស្សដែលកើត​ក្នុង​ឆ្នាំមមី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារនឹងទទួលបានជោគជ័យក្នុងទិសដៅល្អ។ ទោះបីជាអាចមានបញ្ហា​សុខភាពបន្តិចក្ដី។ អ្នកនឹងមាន​ឱកាស​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​អាច​ត្រូវ​បាន​ធ្វើ​ចំណាក​ស្រុក ​ដើម្បី​ផ្លាស់ប្ដូរ​ក្នុង​ទិសដៅឲ្យ​ប្រសើរ​ជាង​មុន។

ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​នេះ ​មានឱកាស​ទទួល​បាន​លាភ​សំណាង​ឬហិរញ្ញវត្ថុនានានឹង​មាន​ភាពរលូន ជាពិសេសអ្នក៏មានភាពរហ័សរហួនជាងពេលណាៗទាំងអស់។ បើ​មាន​បញ្ហា​ហិរញ្ញវត្ថុ នឹង​មាន​មនុស្ស​ពេញវ័យ​ជួយ​គាំទ្រ​។ ចំណែក​ការ​វិនិយោគ​នឹង​ទទួល​បានជោគជ័យ មាន​ប្រាក់​ចំណេញ​កើន​ឡើង​ឥត​ឈប់។

ស្នេហា​កំឡុង​ពេល​នេះ ​អាច​នឹង​មាន​បញ្ហា ​ឬ​ការ​បែក​ផ្ទះ និង​ត្រូវ​នៅ​ឆ្ងាយ​ពីគ្នា ​ រហូត​ឈាន​ទៅ​មាន​ការ​យល់​ច្រឡំ​។​ សម្រាប់​មនុស្ស​នៅ​លីវ ស្នេហា​អាច​មាន​ឧបសគ្គ មានការ​ប្រជែង​គ្នា​ទៅ​មក។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​ពង្រឹង​សំណាង​គឺ​ បរិច្ចាគ​អង្ករ អាហារ​ស្ងួត អាហារ​កែច្នៃ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ឬ​ទីសក្ការៈ​បូជា​ផ្សេងៗ ដើម្បី​ទទួល​បាន​លាភ​សំណាង។

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​មមែ

ការងារ​នឹង​ទទួល​បាន​ជោគជ័យ មានភាពរុងរឿងក្នុងអាជីពកាន់តែប្រសើរជាងមុន។ បញ្ហា​និង​ការលំបាកដែលធ្លាប់មាននឹងត្រូវបានដោះស្រាយយ៉ាងល្អឥតខ្ចោះ ដោយសារតែមាន​មនុស្ស​ពេញវ័យ​ ជួយ​គាំទ្រ និង​ផ្សព្វផ្សាយ។

ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​នេះ ​អាចថា​ខ្ជះខ្ជាយ ឬ​មិន​អាចសន្សំ​ប្រាក់​បានទេ។ កុំទាន់វិនិយោគជាមួយអ្នកណា​ម្នាក់ឲ្យសោះក្នុងពេលនេះ ប្រយ័ត្នត្រីរស់ក៏រួច ទន្សាយក៏រួច ឥតអាសារបង់។

ស្នេហា​គឺ​ជា​ឱកាស​ដ៏​ល្អ អាចថានឹង​ទទួល​បាន​សំណាង​ពី​ភេទផ្ទុយ ប៉ុន្តែ​អាច​នឹង​មាន​បញ្ហា​អារម្មណ៍​តានតឹង អន្ទះអន្ទែងខ្លាំងក្លា។ អ្នក​នៅលីវ​ប្រយ័ត្ន​ចាញ់បោក​គេ ជួបមនុស្សមិនស្មោះត្រង់ ឬស្រលាញ់អ្នកដែលមានម្ចាស់។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​លើកសំណាង ​គឺ​ធ្វើ​បុណ្យ បរិច្ចាគទឹក បរិច្ចាកឈាម បរិច្ចាកក្រណាត់ស ដើម្បីបិទបាំងរាងកាយ ឬធ្វើបុណ្យជាមួយអ្នកជំងឺ ជនពិការជាដើម។

មនុស្សដែលកើតក្នុងឆ្នាំវក

ការងារអាចមានឧបសគ្គខ្លះៗ មិត្តរួមការងារ​អាច​ចូល​មក​បង្ក​បញ្ហាឲ្យយើង។ ក្នុង​អំឡុង​ពេល​នេះ ការងារ​អាច​រកាំរកូស ឬ​ខូច​ខាតឥតបានការ​។​ សូម​ប្រយ័ត្ន​កុំ​ធ្វេសប្រហែស និង​មិន​គួរ​ប្រព្រឹត្ត​អំពើ​ឆបោក​ណាមួយ​ ទៅ​កាន់​នរណា​ម្នាក់(ប្រយ័ត្នគេលែងទុកចិត្ត)។

ចំពោះហិរញ្ញវត្ថុ​ក្នុង​អំឡុង​ពេល​នេះ អ្នក​កំពុង​ចាយ​ខ្ជះខ្ជាយ។ ដូច្នេះ មិន​អាច​សន្សំ​ប្រាក់​បាន​ទេ។ សូម​ប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព ​ដែល​ធ្វើ​​ឲ្យ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ហើយ​ក៏​គួរ​ប្រយ័ត្ន​ចាញ់បោក​គេ​ដែរ។

ស្នេហា​កំឡុង​ពេល​នេះ​ កំពុងមាន​បញ្ហា​រកាំរកុស ឆាប់​ខឹង ​ឆាប់​ឆេវឆាវ​ ឬ​អាច​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា​ញឹកញាប់។ចំណែក​មនុស្ស​នៅ​លីវ​ស្នេហា​មិន​ល្អ​សោះ​ឡើយ អាច​មាន​បញ្ហា ជម្លោះ ឬ​ត្រូវបាន​បោក​បញ្ឆោត។ កុំទាន់មានស្នេហាក្នុងពេលនេះល្អជាង។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​លើកសំណាង ​គឺ​ បរិច្ចាគទឹកផឹក សំលៀកបំពាក់ ស្បៀងអាហារ ប្រដាប់ប្រដា​ក្មេងលេង ដល់សិស្សដែលខ្វះខាត ឬ​មូលនិធិ​កុមារ និង​ស្ត្រី។

អ្នកដែលកើតក្នុងឆ្នាំរកា

ការងារ​ត្រូវ​ប្រយ័ត្ន​បន្តិច អាចនឹង​មាន​បញ្ហាជាយថាហេតុ ​ដែល​ត្រូវ​ព្រឹទ្ធាចារ្យ​ណា​ម្នាក់​ស្តី​បន្ទោស​។ ព្រោះ​ក្នុង​អំឡុង​ពេល​នេះ​ មានឱកាស​ដំណើរការ​ខុស​ប្រក្រតីបានកើតឡើង និងរងការ​ខូចខាត​ ឬ​ប្រហែល​ជាមានរឿង​អាក្រក់កើត​ឡើងក្នុងជីវិត។

ចំពោះ​ហិរញ្ញវត្ថុ​វិញ អ្នក​មាន​លាភ​សំណាង​ល្អ បើ​មិន​ដូច្នេះ​ទេ ភេទ​ផ្ទុយ​នឹង​ផ្ដល់​សំណាង​ដល់​អ្នក ។ ការ​វិនិយោគ​មាន​សក្ដានុពល​ក្នុងការទទួលបានប្រាក់​ចំណេញ​មកវិញ ​ឬ​បើ​មាន​បញ្ហា​ហិរញ្ញវត្ថុ អ្នក​នឹង​មាន​អ្នក​មក​ជួយ មាន​ដំណោះស្រាយ ឬមាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ទិសដៅ​ល្អ​ប្រសើរក្នុងវេលានេះ។

រឿង​ស្នេហា​ សូម​ប្រយ័ត្ន​បញ្ហា​សុខភាព ​ជំងឺ​ទាំង​ខ្លួនឯង និង​មនុស្សជាទីស្រលាញ់ ឬ​អាច​មាន​ជម្លោះ​ដោយសារ​រឿង​លុយកាក់ អ្នក​នៅ​លីវ​ប្រយ័ត្ន​ចាញ់បោក​គេ​ ឬ​បើ​មាន​ស្នេហា​ក្នុង​រយៈពេល​នេះ ​ប្រយ័ត្ន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ។

មធ្យោបាយ​ដើម្បី​ជួសជុល ឬលើកសំណាង ​គឺ​ការ​បរិច្ចាគ​សៀវភៅ​ព្រះធម៌ សៀវភៅ​អធិស្ឋាន សម្អាត​បង្គន់​អនាម័យ ស្ម័គ្រ​ចិត្ត​ជួយ​ការងារ​សាធារណជន ដើម្បី​ប្រយោជន៍​ផ្សេងៗ។

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំច

ការងារ​ក្នុង​អំឡុង​ពេល​នេះ​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន។ ប្រយ័ត្ន​ការងារ​ហួស​កម្លាំង សម្រាក​តិច​ពេក វា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ ឬ​អាច​បណ្ដាល​ឲ្យ​មានការ​ធុញទ្រាន់ និង​ធ្លាក់​ទឹកចិត្ត រហូត​ឈាន​ទៅ​មានគំនិត​គិត​ចង់​ឈប់​ពី​ការងារ។ សូម​ប្រយ័ត្ន​ប្រយែង​ក្នុង​ការងារ ជា​ពិសេស​ឯកសារ​ដែល​មាន​កិច្ចសន្យា។

ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​នេះ​ មានឱកាស​ទទួល​បាន​លាភ​សំណាង​ ឬ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន ហើយ​នឹង​មាន​មនុស្ស​ជួយ​អ្នក​ដោយ​ផ្ដល់​ឲ្យ​​អ្នក​នូវ​រឿងល្អៗ​នៃ​អត្ថប្រយោជន៍​ចំណូល។ បើ​មាន​បញ្ហា​ហិរញ្ញវត្ថុ អ្នក​មាន​ដំណោះស្រាយ​ដោយសារ​មាន​មនុស្ស​ជួយ​ជ្រោមជ្រែង។

ស្នេហា​ក្នុង​អំឡុង​ពេល​នេះ​ អ្នក​មាន​ឱកាស​ដ៏​អស្ចារ្យ ដោយ​អាច​ទិញ​របស់​របរ​ធំៗ​រួម​គ្នា​ដូចជា​ផ្ទះ ដី អចលនទ្រព្យ ឬ​ឡាន ឬ​អាច​មាន​ភេទ​ផ្ទុយ​គ្នា​នាំ​សំណាង​មក​។​ អ្នក​នៅ​លីវ​មាន​ឱកាស​ជួប​មនុស្ស​ល្អ​ ដោយសារ​គេ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​មិន​ខ្លាច​លំបាក​មក​រួម​សុខ​ជាមួយ​អ្នក។

មធ្យោបាយ​ដើម្បី​ជួសជុល ឬ​ពង្រឹង​សំណាង​បន្ថែម​គឺ​ បរិច្ចាគ​បរិក្ខារ​ពេទ្យ ជួយ​អ្នក​ជំងឺ ជន​ពិការ ទុរគត បន្ត​ធ្វើ​បុណ្យ​ដែល​ទាក់ទង​នឹង​ការ​ផ្ដល់​ជីវិត​ដល់​សត្វ​ដូច​ជា​ការ​លែង​សត្វ​ស្លាប លែង​ត្រី។

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំកុរ

ការងារ​ក្នុង​អំឡុង​ពេល​នេះ ​អាច​នឹង​មាន​បញ្ហា​ត្រូវ​អ្នក​ចាស់​ទុំ​ស្ដីបន្ទោស​ឬ​ពី​ថៅកែ​ បណ្ដាល​​ឲ្យ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ធុញទ្រាន់ គិត​ចង់​ឈប់​ពី​ការងារ ផ្លាស់ប្ដូរ​ការងារ ឬ​អាច​មាន​បញ្ហា​នៃ​ភាព​វឹកវរ​មិន​មាន​តុល្យភាព។ ដូច្នេះ​សូម​ប្រយ័ត្ន​ការ​រំខាន​ក្នុង​ការងារ​របស់​អ្នក​។

ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​នេះ​ មានឱកាស​ល្អ​ប្រសើរ​ នឹង​ប្រាក់​ចំណូល​ហូរ​ចូល​មកឬ​មាន​អ្នក​ជួយ​គាំទ្រ ធ្វើ​ឲ្យ​អ្នកមាន​លាភ មាន​សំណាង ការ​វិនិយោគ​ផ្សេងៗ​នឹង​ទទួល​បាន​ជោគជ័យ លាភ​សំណាង​ល្អ​។

ស្នេហា​ក្នុង​រយៈពេល​នេះ​ មាន​ភាព​ល្អ​ប្រសើរ​ នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​បន្ថែម​ទៀត​ពី​គូស្នេហ៍ ឬ​មាន​ឱកាស​ទទួល​បាន​សមាជិក​ថ្មីក្នុងគ្រួសារ​។ ចំពោះ​អ្នក​នៅ​លីវ​ នឹង​មាន​ភេទ​ផ្ទុយ​គ្នា​​​នាំ​ដំណឹង​ល្អ ឬ​លាភ​សំណាង​អ្នក​នឹង​បាន​ជួប​​​មនុស្ស​ល្អ​អាច​ជា​ជនបរទេស ឬ​មនុស្ស​ដែល​មាន​ជំហរ​ល្អ។

វិធី​ដោះស្រាយ ឬ​លើក​សំណាង​គឺ​បរិច្ចាគ​ឈាម ធ្វើ​បុណ្យ​ជាមួយ​ព្រះសង្ឃ ។ បោស​សម្អាត​ទី​ធ្លា​ព្រះវិហារ ធ្វើ​បុណ្យ​ទាន ប្រក់​ដំបូល​ព្រះវិហារ​ជាដើម៕

គ្រូ ណុប

ចុចអាន៖ហោរាសាស្ត្រ ឆ្នាំទាំង ១២ ចន្លោះពីថ្ងៃទី ២១-២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ (ពីជូត -ម្សាញ់)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម