Connect with us

វប្បធម៌ ជំនឿ

ចូលដល់ខែឧសភាភ្លាម អ្នកកើត​ឆ្នាំវក, រោង, មមី និងមមែ ត្រៀមខ្លួនទទួលលុយកាក់ និងការ​ឡើងតំណែង

បានផុស

នៅ

នៅពេលដែលខែ​ឧសភាចូលមកដល់​ភ្លាមៗ អាកាសធាតុ​នឹងផ្លាស់​ប្តូរ​ទៅ​ជា​ថ្ងៃ​មាន​ពន្លឺ​ដ៏ស្រស់ស្រាយ ដែល​នេះ​ក៏​ជា​ពេល​ដែល​សំណាងងាកមក​ញញឹម​ដល់សត្វ​រាសីចក្រ​មួយ​ចំនួន។ ចំពោះមនុស្សប្រុស-ស្រីណាដែលកើតនៅក្នុងឆ្នាំ វក, រោង, មមី និនិងមមែ នាពេលនេះគឺជាឱកាសដ៏ពិសិដ្ធសម្រាប់អស់លោកអ្នកទទួលបាននូវលាភធំចូលមក្នុងជីវិត ឬអាចបញ្ចាក់បានថា សំណាងទាក់ទងនឹងលុយកាក់​នឹងកើត​មាន​​ដោយឥតបង្អង់យូរ​ទៀត​ទេ​​។

ឆ្នាំ វក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមហោរាសាស្ត្រនៃសត្វទាំង ១២ ក្នុងឆ្នាំ ២០២៥ នេះ អ្នកដែលកើតក្នុងឆ្នាំវក តែងតែបង្ហាញភាពរីករាយ មានទំនុកចិត្ត មានទំនួលខុសត្រូវខ្ពស់ និងចង់បានជីវិតដែលមានសេរី។ ភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់សត្វស្វា នឹងជួយអនាគតពួកគេ កាន់តែភ្លឺស្វាងលើវិថីជីវិតមួយនោះ។

ចាប់​ពី​ខែ​ឧសភា​តទៅ មនុស្ស​ប្រុស-ស្រីណាក៏ដោយ ដែលកើតក្នុងឆ្នាំស្វា ​នឹង​ឃើញ​ពន្លឺ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច និង​នាំ​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​រីក​ចម្រើន។ អាជីពរបស់ពួកគេកំពុងរីកចម្រើនឥតឈប់ឈរ ដោយសាតតែមានមនុស្សជាច្រើន បានជួយយិតយោង បង្កើតការលើកទឹកចិត្តខ្លាំងសម្រាប់ការអភិវឌ្ឍន៍របស់មនុស្សឆ្នាំស្វា។

បន្ថែមពីនេះទៀតដែរ តារាសំណាងកំពុងការពារសត្វស្វា ដែលធ្វើឲ្យពួកគេមានប្រជាប្រិយភាព និងទទួលបានការគាំទ្រ និងការទទួលស្គាល់ពីមនុស្សកាន់តែច្រើន។ ដោយ​មាន​ទំនាក់ទំនង​ល្អ​និង​ការ​ខិតខំ​ប្រឹងប្រែង​ផ្ទាល់ខ្លួន​នោះ រាសី​ចក្រ​ស្វា​ ​នឹង​កាន់តែ​រីកចម្រើន​ទៅមុខ។

មិនតែបុណ្ណោះ មនុស្សឆ្នាំវកក៏ពូកែគ្រប់គ្រងលុយកាក់ និងចេះរៀបចំផែនការប្រមូលទ្រព្យ ជួយឲ្យលុយកាក់កាន់តែកើនឡើងច្រើនៗ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ខ្ពង់ខ្ពស់ និង​ពរជ័យ​ពី​គុណសម្បត្តិ​ផ្ទាល់ខ្លួន បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ម្វក ប្រាកដ​ជា​មាន​ភាព​ចម្រុងចម្រើននៃ​ទ្រព្យសម្បត្តិ​ជាក់ជាមិនខានឡើយ។

ឆ្នាំ រោង

ចូល​ដល់​ខែ​ឧសភាភ្លាម សញ្ញា​រាសីចក្រ​នាគ​ត្រូវ​បាន​បំភ្លឺ​ដោយ​ផ្កាយ​សំណាង ព្រះ​នៃ​ទ្រព្យសម្បត្តិនឹងបើក​ឱកាសឲ្យពួកគេ​រក​លុយ​ជា​បន្តបន្ទាប់។ នេះគឺជាពេលវេលាមួយ ដែលមិនថាអ្នកកំពុងធ្វើការងារអ្វីនោះទេ មិនថាការិយាល័យ អាជីវកម្ម ឬការងារឯករាជ្យ អ្នកនឹងមានសំណាងលុយចាយហូរហារពីអាជីពទាំងនោះ។

ទោះបីជាយ៉ាងណា មានរឿងមួយដែលមនុស្សកើត​ឆ្នាំ​រោង មាន​លទ្ធភាព​មើល​ឃើញ​ឆ្ងាយ​ៗ ប៉ុន្តែ​ច្រើន​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បន្តិច ដែលនោះជាការធ្វេសប្រហែស។ ប៉ុន្តែយ៉ាងណា នៅក្នុងខែនេះ ទំនុកចិត្តអស់លោកអ្នកត្រូវបានជំរុញ ដូច្នេះ វានឹងជួយពួកគេឲ្យក្លាហានក្នុងការវិនិយោគ ចាប់យកទីផ្សារ និងបង្ហាញពីជំនាញចរចារបស់ពួកគេ។ កិច្ច​សន្យា​ដែលនៅសេស់សល់ នឹងត្រូវ​ចុះ​ហត្ថលេខា​យ៉ាង​រលូន គ្មានឧបសគ្គណាមួយកើតឡើងទេ។

ក្នុង​ខែ​នេះ អ្នក​កើត​ឆ្នាំ​រោង គួរ​ឆ្លៀត​ឱកាស​នូវទំនាក់ទំនង​ចាស់ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​វិនិយោគ។ ទន្ទឹមនឹងនោះ ចូរផ្តោតលើការធ្វើបានល្អក្នុងផ្នែកមួយ និងចៀសវាងការទទួលយកគម្រោងច្រើនពេក ដែលងាយនាំឲ្យទ្រព្យសម្បត្តិខ្ចាតព្រាតពុំដឹងទិសតំបន់។

ងាកមកាន់បុគ្គលិកការិយាល័យ ទំនងជាទទួលបានការដំឡើងប្រាក់ខែ និងប្រាក់រង្វាន់។ ហិរញ្ញវត្ថុផ្ទាល់ខ្លួនមានការរីកចម្រើន ការសន្សំ និងការវិនិយោគដែលមានផលចំណេញនឹងកើតឡើងភ្លាមៗ។

ឆ្នាំ មមី

នៅក្នុងខែឧសភា មនុស្សដែលកើតក្នុងឆ្នាំមមី នាំមកនូវថាមពលដ៏រឹងមាំ វិបុលភាពយ៉ាងត្រចះត្រចង់។ នេះគឺជាពេលវេលាដែលអ្នកអាចបំបែក និងសម្រេចបានជោគជ័យ លើសពីការរំពឹងទុកដំបូងរបស់អ្នកនាពេលកន្លងមក។ មិនតែប៉ុណ្ណោះ ការលំបាកពីមុនៗនឹងត្រូវបានដោះស្រាយ ឥឡូវនេះផ្លូវអាជីពរបស់អ្នក នឹងកាន់តែបើកចំហជាងមុនទ្វេរដង។

សត្វសេះមានភាពល្បីល្បាញដោយសារភាពខ្លាំង និងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន! លក្ខណៈទាំងនេះហើយ ដែលជួយអ្នកឲ្យអ្នកយកឈ្នះលើបញ្ហាប្រឈមបានយ៉ាងឆាប់រហ័ស និងសម្រេចបាននូវគោលដៅរបស់អ្នកក្នុងខែប្រាំនេះ។ ជាពិសេសសម្រាប់អ្នកដែលកំពុងធ្វើការលើមុខជំនាញទាក់ទងនឹងទំនាក់ទំនង និងទីផ្សារ អ្នកនឹងមានការចាប់អារម្មណ៍ខ្លាំង និងមានឱកាសត្រូវបានផ្សព្វផ្សាយ ឬទទួលបានរង្វាន់ធំ។

ចំណែកឯលុយកាក់​ក្នុង​ខែ​នេះ មិនត្រឹមតែប្រាក់ចំណូលចម្បងរបស់អ្នកមានស្ថេរភាពប៉ុណ្ណោះទេ អ្នកក៏អាចទទួលបានប្រាក់ដែលមិនរំពឹងទុក ពីគម្រោងដែលមិនបានគ្រោងទុកផងដែរ។ ទាំំងនេះក៏ជាពេលវេលាដ៏ល្អផងដែរ ប្រសិនបើអ្នកចង់ទិញទំនិញ វិនិយោគ ឬសន្សំទុក ដើម្បីរៀបចំផែនការធំនាពេលអនាគត។

ចំណែក​ខាង​ផ្លូវ​អារម្មណ៍​វិញ មនុស្សឆ្នាំមមី​ក៏​នឹង​ទទួល​បាន​ដំណឹង​ល្អ​ជា​ច្រើន។ អ្នកនឹងមានអារម្មណ៍ស្រលាញ់ និងយកចិត្តទុកដាក់ជាងពេលណាទាំងអស់។ ការ​ជួប​ស្នេហា ឬ​ដំណើរ​កម្សាន្ត​ខ្លីៗ​ នឹង​ជួយ​ឲ្យអ្នក​និង​គូស្នេហ៍​ មាន​ចំណង​មិត្តភាព និង​យល់​ចិត្ត​គ្នា​កាន់​តែ​ប្រសើរ។

ក្រុមមនុស្សឆ្នាំមមី ក៏គួររក្សា​អារម្មណ៍​វិជ្ជមាន​ជានិច្ច ត្រៀម​ខ្លួន​ស្វាគមន៍​រឿង​ល្អៗ​ដែល​កំពុង​រង់ចាំ​នៅ​ខាង​មុខ។ ខែថ្មីដ៏អស្ចារ្យមួយកំពុងបើកជាមួយនឹងភាពរីករាយ និងជោគជ័យជាច្រើន!

ឆ្នាំ មមែ

យោងតាមហោរាសាស្ត្រឆ្នាំ ២០២៥ មនុស្សដែលកើតក្នុងឆ្នាំពពែ ច្រើនតែមានចិត្តស្មោះត្រង់ និងចិត្តស្មោះសរ ស្រលាញ់ការសិក្សា ហើយចរិតស្លូតបូតពីកំណើត ធ្វើឲ្យគេឯងលង់ស្រលាញ់សឹងតែគ្រប់គ្នា។

ចាប់​ពី​ខែ​ឧសភា​ទៅ សំណាង​នឹង​ចូល​មក​ដល់​ឆ្នាំ​ពពែ។ នៅពេលនោះ តារាសំណាងតែងតែនៅខាងពពែការពារជីវិត និងអាជីពពួកគេឲ្យកាន់តែទៅមុខ។ ដោយមានជំនួយទាន់ពេលវេលាពីមនុស្សខ្ពង់ខ្ពស់ អ្នកដែលកើតក្នុងឆ្នាំពពែ មិនត្រឹមតែក្លាយជាអ្នកមាន និងសំណាងប៉ុណ្ណោះទេ ថែមទាំងទទួលបានទ្រព្យសម្បត្តិដែលនឹកស្មានមិនដល់ផងដែរ។

ជាពិសេស ដោយមានការណែនាំ និងការគាំទ្រពីមនុស្សខ្ពង់ខ្ពស់ ផ្លូវជីវិតរបស់សត្វពពែនឹងកាន់តែរលូន ហើយទ្រព្យសម្បត្តិនឹងបន្តហូរចូលមកដូចទឹក។ នេះមិនត្រឹមតែជាសំណាង​បុណ្ណោះទេ វាក៏ជា​រង្វាន់​ដ៏​ល្អ​បំផុត​សម្រាប់​ចិត្ត​សប្បុរស និង​ការ​ខិតខំ​របស់​មនុស្សឆ្នាំ​ពពែនូវរឿងពីមុនៗដែរ។

តទៅថ្ងៃខាងមុខ មនុស្សឆ្នាំពពែត្រូវតែបន្តរក្សាភាពស្រស់ស្អាតនេះ ហើយត្រូវដើរទៅមុខឥតឈប់ឈរលើមាគ៌ានៃការអភិវឌ្ឍន៍ និងទទួលបាននូវជីវិតដ៏សម្បូរបែប និងសប្បាយរីករាយលើជីវិតអស់លោកអ្នក៕

គ្រូណុប

ចុចអាន៖ស្អែកនេះ ​អ្នកកើត​ឆ្នាំជូតនិងខាល ត្រៀមទទួលដំណឹងល្អ ពីការងារ ហើយលាភធំក៏ចូលមកដល់ព្រមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម