Connect with us

វប្បធម៌ ជំនឿ

ឆ្លូវ, មមែ និងកុរ កំឡុងចូលឆ្នាំខ្មែរ ត្រៀមរាប់លុយ និងទទួល​ឱកាសមាសចូលមក

បានផុស

នៅ

យោងទៅតាមការទស្សន៍ទាយហោរាស្រ្តនៃឆ្នាំទាំង១២ កំឡុងចូលឆ្នាំប្រពៃណីខ្មែរកាន់តែកៀកមកដល់ ចំពោះឆ្នាំឆ្លូវ, មមែ និងកុរ ឆាប់ៗនេះអ្នកនឹងទទួលបានសំណាងច្រើនគួរសម នោះមានន័យថា​ ពួកគេនឹងត្រូវផ្លាស់ប្តូរជីវិតទៅជាមនុស្សមានទ្រព្យសម្បត្តិ មានលុយកាក់ហូរហៀរ និងសុខសុភមង្គលក្នុងជីវិត។

ក្នុងរយៈពេល ២០ថ្ងៃខាងមុខចាប់ពីថ្ងៃ ១០ ខែមេសា ដល់ ២៩ ខែមេសា ឆ្នាំទាំង៣ដូចដែលបានរៀបរាប់ខាងលើនេះនឹងឈានដល់ភាពរីកដុះដាលនូវទ្រព្យសម្បត្តិ  នឹងទទួលបានឱកាស​សម្រាប់​ការ​រីកចម្រើន​ក្នុង​អាជីព និងហិរញ្ញវត្ថុ​ដោយអំណាចនៃសក្តានុពលនៃឆ្នាំកប។ មិនតែប៉ុណ្ណោះ ពួកគេក៏កំពុងតែត្រៀមខ្លួនរាប់លុយដែលពួកគេបានខិតខំប្រឹងប្រែងធ្វើការងារលំបាកៗនាពេលកន្លងមក។

១ ឆ្នាំឆ្លូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុនពេលបុណ្យចូលឆ្នាំខ្មែរកាន់តែកៀកមកដល់ ឆ្នាំឆ្លូវហាក់ទទួលបាននូវភាពល្អប្រសើរច្រើនពីព្រះនៃទ្រព្យសម្បត្តិ ជាពិសេសកំឡុងពេលនេះមនុស្សដែលក្នុងឆ្នាំគោ ក៏អាចទទួលបានការពេញចិត្តពីសំណាក់មេកោយ ដល់ថ្នាក់តំឡើងប្រាក់ខែជាគួរពេញចិត្ត។ ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកក្នុងរយៈពេលកន្លងមក ហើយនោះបានក្លាយជាកម្លាំងចិត្តសម្រាប់អ្នកឲ្យប្រឹងប្រែងបន្ថែមទៀតនាពេលអនាគត។

លើសពីនេះដែរ ភាពទន់ភ្លន់ និងសប្បុរសរបស់មនុស្សឆ្នាំឆ្លូវ ក៏ជួយឲ្យពួកគេទទួលបាននូវសេចក្តីស្រលាញ់ពីមនុស្សជាច្រើននៅជុំវិញផងដែរ។ អ្នក​អាច​នឹង​ត្រូវ​បាន​ណែនាំ​ដល់​ឱកាស​ថ្មី​ដោយ​អ្នក​ស្គាល់​គ្នា ដូច្នេះចូរចេះឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ទទួល​បាន​ជោគជ័យ​កាន់​តែ​ច្រើននាពេលខាងមុខ។

ចំពោះស្នេហា កំឡុងពេលនេះមិនមានបញ្ហាអ្វីជាដំកំភួន នាំឲ្យគិតស្មុគស្មាញឡើយ! អ្នកទាំងពីរកាន់តែរិតចំណងស្នេហារវាងគូស្វាមីភរិយាខ្លាំងជាមុនទ្វេដងទៀត។

ឆ្នាំ មមែ

ចាប់ពីថ្ងៃទី ១០ ខែមេសា ដល់ថ្ងៃទី ២៩ ខែមេសា ចំពោះអ្នកដែលកើតក្នុងឆ្នាំមមែ កំឡុងពេលនេះអាចជាពេលវេលាមាស និង​ឱកាសដែលអ្នកអាចបញ្ជាក់ពីសមត្ថភាពនៅកន្លែងធ្វើការ។ មិត្តរួមការងារតែងតែគោរព​មនុស្សឆ្នាំមមែ​ដោយសារពួកគេមានចរិតទន់ភ្លន់ ការនិយាយចរចារផ្អែមពិរោះ ចំណែកឯការធ្វើ​កិច្ចការ​នានា ថ្នាក់លើ​តែងតែជឿជាក់​និង​ប្រគល់ឲ្យក្រុម​រាសីចក្រ​នេះ ធ្វើ​ក្នុង​កិច្ចការ​សំខាន់ៗ។

ងាកមកកាន់ជីវិតស្នេហារបស់មនុស្សឆ្នាំមមែវិញ នាពេលនេះអ្នកប្រៀបដូចព្រះអាទិត្យកំពុងបំភ្លឺផែនដី ចែងចះរស្មីភ្លឺចិញ្ចាចដល់មនុស្សគ្រប់គ្នា។ កំឡុងចូលឆ្នាំខ្មែរ មមែកំពុង​មាន​ថ្ងៃ​ល្អ​ពោរពេញ​ដោយ​សំណាងល្អ។ ដូច្នេះហើយ គេថាសេះ និងពពែគឺជាគូនឹងគ្នា ដែលតែងតែ​ត្រូវគេផ្គូផ្គង​គ្នា​ក្នុងរឿង​ស្នេហា ព្រោះអ្នកទាំងពីរជាគូស្នេហ៍ចាស់ ជួយយិតយោងគ្នា។ ចំណែកអ្នកនៅលីវ ថ្ងៃ​រៀបការ​ប្រហែលជា​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ក្រោយចូលឆ្នាំចប់សព្វគ្រប់នោះ ។

ចំណែកឯគូស្វាមី ពេលនេះ ជាពេលដែលអ្នកទាំងពីរពេញស្រឡាញ់​និង​អាណិត​គ្នា​ទៅ​វិញ​ទៅ​មក ពេលេជួបការលំបាក​ក្នុង​ការងារ​ ក៏​ដូច​ក្នុង​ជីវិត។ ជាពិសេស ជីវិតស្នេហាប្ដីប្រពន្ធអ្នកទាំងពីរ កាន់តែយល់ពីគ្នាខ្លាំងឡើង ក្រោយពេលជួបឧបសគ្គ រួមគ្នាដោះស្រាយ និងឆ្លងកាត់ពេលវេលាលំបាកៗជាមួយគ្នា។

ឆ្នាំ កុរ

បុណ្យចូលឆ្នាំ ជាពេលជួបជុំបងប្អូនញាតិសន្តាន ក៏ជាពេលមួយនាំមកនូវការជួបជុំដ៏អស្ចារ្យសម្រាប់មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំកុរ ជាពិសេសគឺមនុស្សនៅលីវ ពុំមានគូគាប់ទ្រនាប់ចិត្ត។ ពួកគេទំនងជានឹងមានឱកាសក្លាយជាគូស្នេហ៍បន្ទាប់ពីការជួបជុំឃើញមុខគ្នា។ ពេលវេលនេះក៏ជាពេលសំបូរលុយកាក់ និងសំណាងល្អសម្រាប់សត្វជ្រូកផងដែរ។ ឱកាសល្អៗក៏កំពុងរត់ចូលមករកមនុស្សឆ្នាំជ្រូកដែរ ​ក៏បុន្តែតោងឲ្យចេះប្រយ័ត្នខ្លះ កុំលោភលន់ ហើយត្រូវធ្វើបុណ្យនិងដាក់ទានឲ្យញឹក ទើបជីវិតយើងជួបរឿងល្អៗដែរ៕

គ្រូ ណុប

ចុចអាន៖ចុងខែកុម្ភៈ រកានិងមមែ មានជីវិតផ្លាស់ប្តូរ ជួបតែភាពរុងរឿងប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម