វប្បធម៌ ជំនឿ
ចុងខែកុម្ភៈ រកានិងមមែ មានជីវិតផ្លាស់ប្តូរ ជួបតែភាពរុងរឿងប៉ុណ្ណោះ
យោងទៅតាមការទស្សន៍ទាយហោរាស្រ្តនៃឆ្នាំទាំ១២ នៅពេលដែលចុងខែកុម្ភៈកាន់តែកៀកមកដល់ ឆ្នាំរកានិងមមែហាក់ទទួលបានសំណាងច្រើនគួរសម នោះមានន័យថា ពួកគេនឹងត្រូវផ្លាស់ប្តូរជីវិតទៅជាមនុស្សមានទ្រព្យសម្បត្តិ និងសុខសុភមង្គលក្នុងរឿងស្នេហា។ ការខិតខំនិងប្រឹងប្រែងធ្វើការរកលុយ បានធ្វើឲ្យមនុស្សនៃឆ្នាំទាំង២នេះ ក្លាយជាអ្នកមាន។
ឆ្នាំរកា (មាន់ជល់)

ចុងខែកុម្ភៈនេះ មនុស្សដែលកើតក្នុងឆ្នាំរកាក្នុងរាសីចក្រនៃមាន់ជល់ នឹងមានដំណឹងល្អច្រើន ជាពិសេសរឿងស្នេហា។ ចំណែកអ្នកនៅលីវ ផ្លូវនៃស្នេហារបស់អ្នកកំពុងរីកដុះដាល ដែលអាចឲ្យអ្នកបានជួបមនុស្សដែលមានចិត្តដូចគ្នា ហើយ អ្នកអាចផ្តល់ឱកាសឲ្យខ្លួនឯងម្តងទៀតនៅក្នុងរឿងមួយនេះ។
ចំពោះគូស្វាមីភរិយា ក៏ជួបប្រទះនូវអារម្មណ៍ជាច្រើន ដែលមានន័យថា ស្នេហាប្រៀបដូចជាអណ្តាតភ្លើងដែលឆាបឆេះ កាន់តែជួបគ្នា កាន់តែនឹក និងស្និទ្ធស្នាលនឹងគ្នា ទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំង បើធៀបនឹងពេលមុនៗ។
ចំណែកការងារ មិនជាមានបញ្ហាចោតឡើងទេ ឲ្យតែអ្នកខំប្រឹងតស៊ូនិងអំណត់ព្យាយាម នោះជោគជ័យនឹងខិតមកកៀកខ្លួនជាក់ជាមិនខានឡើយ។ មិនថាជួបរឿងអ្វីឆ្នាំរកាគួរស្ងប់ស្ងាត់ ហើយពង្រឹងសមត្ថភាពបន្ថែម!
ឆ្នាំមមែ

នៅចុងខែកុម្ភៈនេះ ហិរញ្ញវត្ថុចម្បងបានជួយជ្រោមជ្រែងអ្នកដែលកើតក្នុងឆ្នាំពពែ ឲ្យធ្វើការងារឲ្យបានច្រើន។ អ្នកនឹងទទួលបានលាភសំណាង ការទទួលស្គាល់ ការសរសើរ និងអ្នកខ្លះថែមទាំងទទួលបានប្រាក់កម្រៃទៀតផង។ ដូច្នេះ កុំខ្មាស់អៀនក្នុងការបដិសេធការសរសើរពីអ្នកដ៏ទៃ ញញឹម ហើយចាត់ទុកវាថាជាការលើកទឹកចិត្តសម្រាប់ខ្លួនអ្នក។
ជាពិសេស សូមរក្សាអាកប្បកិរិយាវិជ្ជមាន កុំបណ្តោយឲ្យជ័យជម្នះបណ្ដោះអាសន្នធ្វើឲ្យយើងភ្លេចគោលដៅធំដែលមាន។ ទោះមានអ្វីកើតឡើង កុំឈប់ព្យាយាម បើអាច រៀនបន្ថែមពីបទពិសោធន៍របស់អ្នកដទៃក៏ជាការល្អបំផុតនាពេលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទស្សនទាយដោយយោងទៅតាមជំនឿនៃហោរាស្រ្តប៉ុណ្ណោះ! អ្វីដែលធ្វើឲ្យមនុស្សកាន់តែទ្រព្យនិងសុភមង្គល នោះការប្រឹងប្រែង តស៊ូធ្វើការហើយកុំទម្លាប់ខ្ជិលច្រអូស។ នោះទើបជីវិតអស់លោកអ្នកបានប្រសើរ មិនថាអាជីពការងារ ឬស្នេហានោះទេ៕
គ្រូ ណុប
ចុចអាន៖ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


