វប្បធម៌ ជំនឿ
ថ្ងៃ ពុធ សុក្រ សៅរ៍ បុរាណហាមធ្វើរឿងទាំង ៣នេះ ដាច់ខាត
ជំនឿអរូបី ហាក់បីនៅឆ្ងាយពីសង្គមឌីជីថលក៏ពិតមែន ប៉ុន្តែវាមិនអាចកាត់ផ្ដាច់ពីការរស់នៅរបស់មនុស្សសម័យប្ចុប្បន្នបានឡើយ។ មុនមានវិទ្យាសាស្ត្រជឿនលឿន ចាស់ៗតែងផ្ដាំ និងជឿតៗគ្នាថា ការប្រារព្ធពិធីនានា អាចនាំលាភសំណាង បើធ្វើត្រូវថ្ងៃ ហើយនឹងនាំភាពស៊យឬចង្រៃឧបទ្រព ប្រសិនរើសថ្ងៃខុស។ តួយ៉ាងថ្ងៃ ពុធ សុក្រ និងសៅរ៍ ចាស់បុរាណ ហាមប្រារព្ធពិធីទាំង ៣ ខាងក្រោមនេះដាច់ខាត!
ហាមបូជាសព នៅថ្ងៃសុក្រ

ថ្ងៃសុក្រ ជាថ្ងៃដែលបុរាណ ហាមប្រាមដាច់ខាត មិនឱ្យបូជាសពនោះទេ ព្រោះថ្ងៃនេះ ត្រូវបានគេចាត់ទុកជាថ្ងៃរងទុក្ខជាទីបំផុតសម្រាប់អ្នកនៅរស់។ ជំនឿមួយទៀត ដោយសារតែ ភព Venus ឬភពសុក្រ ត្រូវបានតំណាងឱ្យអទិទេពនៃសុភមង្គលបំផុតលើលោក ដូច្នេះហើយ សកម្មភាពដែលនាំឲ្យកើតទុក្ខ ដូចជាការបូជាសព មិនគួរប្រារព្ធឡើយ។
ហាមចូលផ្ទះថ្មី នៅថ្ងៃសៅរ៍

ថ្ងៃសៅរ៍មិនសក្តិសមក្នុងការចាប់ផ្តើមចូលនៅផ្ទះថ្មី ឬរុះរើគេហដ្ឋាននោះទេ។ ប្រសិនបើបើកហាងថ្មី គេជឿថា គ្មានភាពចម្រុងចម្រើនទាល់តែសោះ។ ម្យ៉ាងដោយសារ ភពសៅរ៍ ជាភពតំណាងឱ្យអទិទេពនៃសេចក្តីទុក្ខ ដូច្នេះ វាមិនសក្តិសមទេ ក្នុងការចូលនៅផ្ទះថ្មី បើកហាងថ្មី ព្រោះវាមិនអាចនាំមកនូវសុភមង្គលឡើយ។
ហាមរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃពុធ
ថ្ងៃពុធជាថ្ងៃដែលពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានហាមឃាត់ ព្រោះភពពុធ ឬ Mercury ជាទេវតំណាងឱ្យភាពប្រែប្រួល។ ហេតុនេះ ថ្ងៃពុធ មិនអាចផ្ដល់ភាពប្រាកដប្រជា ឬចំណងស្នេហ៍យូរអង្វែងដល់គូស្វាមីភរិយាថ្មោងថ្មីបានទេ។ អាពាហ៍ពិពាហ៍គួរតែជាពិធីមួយដែលផ្ដល់នូវភាពចម្រុងចម្រើន និងសិរីសួស្ដី ដូចនេះប្រសិនបើដេញវេលារៀបការ គួរចៀសថ្ងៃពុធឱ្យបាន។
ទោះជាយ៉ាងនេះក្ដី កូនកំលោះ ក្រមុំខ្លះ មិនឆុងជាមួយថ្ងៃពុធទេ ដូច្នេះពួកគេអាចរៀបការបាន តាមការគុណគូរនៃគ្រូហោរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ វត្ថុ ៣យ៉ាង រក្សាទុកក្នុងផ្ទះ ដូចហៅសំណាងអាក្រក់មកដាក់ខ្លួន
ចុចអាន៖ កាដូឲ្យមនុស្សជាទីស្រលាញ់មិនមែនទិញតាមចិត្ត ត្រូវមើលថ្ងៃកើតត្រូវជំនឿ ចៀសវាងនាំបែកបាក់គ្នា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច