ព័ត៌មានអន្ដរជាតិ
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
រឿងរ៉ាវផ្ទៃក្នុងក្នុងឈុតឆាកនយោបាយរបស់ប្រទេសថៃបានផ្ទុះឡើងជាបន្តបន្ទាប់ ចាប់ពីរសៀលថ្ងៃពុធនេះ បន្ទាប់ពីសារសន្ទនារវាង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា អំពីការបើកច្រកព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីសម្រួលឲ្យទំនិញឆ្លងកាត់ដូចធម្មតាវិញ។


នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ ដែលកំពុងប្រឈមបញ្ហាផ្ទៃក្នុងក្នុងការដឹកនាំរដ្ឋាភិបាលថៃ និង មិនអាចគ្រប់គ្រងយោធាឲ្យស្ថិតនៅក្នុងអំណាចរបស់ខ្លួនស្របតាមច្បាប់រដ្ឋធម្មនុញ្ញថៃ បាននិយាយលួងចិត្តប្រជាជនខ្លួនឯងដើម្បីកុំខុស និងចាប់កំហុស ដែលលោកស្រី ប្រើប្រាស់ភាសាពូ ទៅកាន់សម្តេចហ៊ុនសែន ថា ជាវិធីសាស្ត្រនៃការចរចាប៉ុណ្ណោះ។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីនៅរសៀលថ្ងៃទី១៨ខែមិថុនានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាននិយាយដោយជំហរទន់ភ្លន់ទៅកាន់ប្រជាជនរបស់ខ្លួន ដើម្បីទប់បន្ធូរបន្ថយការក្តៅក្រហាយ ក្រោយពីសារសន្ទនាជាមួយសម្តេច ហ៊ុន សែន បានដាក់បន្ទុកទៅលើមេបញ្ជាការយោធាភូមិភាគ២ ដែលសម្រេចចិត្តបិទច្រកព្រំដែន ដោយមិនមានការឯកភាពពីរដ្ឋាភិបាលថៃនោះទេ។ ការឆ្លើយនេះ បានបន្ថែមភាពក្តៅក្រហាយ ឲ្យផ្ទុះកក្រើកកាន់តែខ្លាំងទៅវិញ។
ប្រតិកម្មដំបូងទៅកាន់សារឆ្លើយរបស់នាយករដ្ឋមន្ត្រីថៃ មេបញ្ជាការភូមិភាគទី២ លោក Boonsin Padklang ដែលគេល្បីថា មិនស្តាប់ការសម្រេចរបស់រដ្ឋាភិបាលកណ្តាលឈ្នះឆ្នោតនោះ បានទាមទារនៅរសៀលថ្ងៃពុធ ឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បកស្រាយឡើងវិញនូវសារចោទប្រកាន់របស់នាយករដ្ឋមន្ត្រីមកលើរូបលោក។
សារព័ត៌មាន Khaosod បានស្រង់សម្តី លោក Boonsin Padklang ដូចដែលនិយាយថា៖«អ្វីដែលគួរឲ្យសោកស្ដាយនោះគឺថា នៅក្នុងវីដេអូឃ្លីបដែលបែកធ្លាយរវាងនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺថា មិនត្រឹមតែ ផែថងថាន ហៅលោក ហ៊ុន សែន ថាជា «ពូ» ប៉ុណ្ណោះទេ ប៉ុន្តែបានប្រាប់លោក ហ៊ុន សែន កុំឲ្យស្តាប់ «អ្នកនៅផ្សេង» រួមទាំងមេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ឯក Boonsin Padklang ផងដែរ។

ក្រោយបញ្ចេញសារសន្ទនាវាងមេដឹកនាំកំពូលរបស់ថៃនិងកម្ពុជានេះ មេដឹកនាំបក្សប្រឆាំងថៃ លោក Nattapong Ruangpanyawut នៃគណបក្សប្រជាជន (People’s Party) ជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ ផែថងថាន ប្រកាសរំលាយសភា ដើម្បីទប់ស្កាត់រដ្ឋប្រហារ ដោយនិយាយថា ការនិយាយសំដៅយោធាថា «អ្នកប្រឆាំង» មិនសមរម្យសម្រាប់មេដឹកនាំនោះទេ។
នៅល្ងាចថ្ងៃពុធទៀតសោត គណបក្ស Bhumjaithai ដែលកំពុងមានទំនាស់ក្នុងការជជែករឿងដោះដូរគណៈរដ្ឋមន្ត្រី ដោយគណបក្សភឿថៃរបស់លោកស្រី ផែថងថាន ទាមទារយកក្រសួងមហាផ្ទៃទៅកាន់កាប់ បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃទៀត។ ការប្រកាសដកខ្លួននេះ ទំនងជារដ្ឋាភិបាលថៃរបស់លោកស្រី ផែថងថាន លែងជារដ្ឋាភិបាលពេញលក្ខណៈស្របច្បាប់ពេញលេញទៀតហើយ។
សេចក្តីរបស់ គណបក្ស Bhumjaithai ស្តីពីការដកខ្លួនចេញ ក៏បានដាក់ការទទួលខុសត្រូវឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី ចំពោះសារបែកធ្លាយដែលសន្ទនាជាមួយ សម្តេច ហ៊ុន សែនផងដែរ៕
រ៉ាន់ រើយ


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


