សន្តិសុខសង្គម
ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញខណ្ឌសែនសុខ បានចុះបង្រ្កាបភោជនីយដ្ឋានមួយដែលមានយីហោ “ចំការស្នេហ៍” ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សង្ស័យជាប់ពាក់ព័ន្ធបង្កប់បម្រើសេវាកម្មផ្លូវភេទ។

ការចុះត្រួតពិនិត្យ និងបង្ក្រាបនេះបានធ្វើឡើងកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីសង្ស័យថា ទីតាំងនេះផ្តល់សេវាកម្មផ្លូវភេទខុសច្បាប់។ ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងបានដកសម្ភារៈមួយចំនួន។

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញនាយកដ្ឋាន បានឲ្យដឹងថា ទីតាំងភោជនីដ្ឋានមួយ «ចំការស្នេហ៍» ខាងលើ ជាទីតាំងជាប់ការសង្ស័យមានលួចបង្កប់នៅសេវាបម្រើសេវាផ្លូវភេទខុសច្បាប់ និងប្រើក្មេងស្រីមិនទាន់គ្រប់អាយុអោយបម្រើភ្ញៀវ ទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជន សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខធ្វើការចុះឆ្មក់បង្រ្កាបជាក់ស្តែងតែម្តង។

បើតាមសមត្ថកិច្ច ក្នុងរង្វង់ប្រតិបត្តិការនេះ មានមនុស្សមួយចំនួនដែលមិនពាក់ព័ន្ធបានអោយត្រឡប់ទៅវិញភ្លាមៗដូចជាក្រុមតន្ត្រី នឹងអ្នកចំរៀង។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួចក៏បានដឹកតាមរថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿងបញ្ជូនយកទៅអគ្គស្នងការនគបាលជាតិដើម្បីសួរនាំបន្ត និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សំណាង




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


