នយោបាយ
សម្ដេចតេជោ៖ បើអ្នកចាត់ទុកខ្ញុំជាសត្រូវខ្ញុំអត់មានជម្រើសអ្វីក្រៅពីតទល់ជាមួយអ្នកឯងទេ!
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ប្រទេសថៃថាកម្ពុជាចង់មានមិត្តភាពជាមួយថៃតែបើសិនថៃមិនចង់មានមិត្តភាពជាមួយកម្ពុជាក៏គ្មានជម្រើសអ្វីផ្សេងក្នុងការតទល់ជាមួយថៃទេ។

ថ្លែងក្នុងពិធីជួបសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន វត្តពោធិ៍៥ពាន់ដើមល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចធុញទ្រាន់នឹងសកម្មភាពបង្ករឿងរបស់ទ័ពថៃមកលើកម្ពុជាដដែលជាដដែល និងបញ្ជាក់ថាកម្ពុជានឹងចៀសឱ្យអស់ពីលទ្ធភាពក្នុងការធ្វើសង្គ្រាមតែបើចៀសលែងផុតហើយនឹងធ្វើការតបតវិញហើយ។
សម្ដេចថា៖ «យើងនឹងស្វះស្វែងទំនាក់ទំនងជាមួយអ្នកជិតខាង។ ការវ៉ៃគ្នាវាមិនមែនជារឿងល្អទេចៀសបានចៀសទៅ តែបើចៀសមិនបានយើងបង្ខំចិត្តត្រូវតែវ៉ៃហើយ។ ហើយសុំកុំគំរាមឱ្យសោះ»។
ជាមួយគ្នានេះសម្ដេចតេជោក៏អំពាវនាវដល់ពលរដ្ឋដែលមានផ្ទះនៅជិតព្រំដែនថៃឱ្យជីកលេណដ្ឋានឱ្យហើយបង្កាការវាយប្រហារណាមួយពីថៃមកលើកម្ពុជា។

ក្នុងការថ្លែងនេះផងដែរ សម្ដេចតេជោបានកត់សម្គាល់ពីភាពជាមេដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងថាទំនាក់ទំនងកម្ពុជា-ថៃឡើងដល់កម្រិតខ្ពស់បំផុតគឺក្នុងពេលដែលលោកដឹកនាំ។
កម្ដៅព្រំដែនកម្ពុជាថៃបង្កឡើងពីការឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈថៃបានបង្ករឿងផ្សេងៗទៀតដូចជាបិទព្រំដែនដោយឯកតោភាគី និងប្រើប្រាស់សំដីចង់ធ្វើសង្គ្រាមដណ្ដើមដីជាមួយកម្ពុជាទៀតផង។ ទោះជាយ៉ាងណាកម្ពុជាបានជ្រើសរើសការដោះស្រាយដោយយន្តការច្បាប់អន្តរជាតិបើទោះបីថៃនៅតែមិនចង់ឡើងតុលាការក្ដី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


