នយោបាយ
សម្ដេចតេជោព្រមានលាតត្រដាងអំពើក្បត់របស់លោក ថាក់ស៊ីន
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាសម្ដេចមិននឹងស្មានថាគ្រួសារលោកថាក់ស៊ីនដែលសម្ដេចធ្លាប់ជួយបែរជាពេលឡើងធ្វើនាយករដ្ឋមន្ត្រីធ្វើឱ្យពលរដ្ឋខ្មែររងគ្រោះ។ សម្ដេចថាជម្លោះនយោបាយនៅបាងកកបានទម្លាក់មកកម្ពុជា ហើយនៅថ្ងៃស្អែកទី២៧ ខែមិថុនា សម្ដេចនឹងបកស្រាយបំភ្លឺ ព្រមទាំងត្រៀមក្រឡាអុកមួយបកទៅនាយករដ្ឋមន្ត្រីថៃផងដែរ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន វត្តពោធិ៍ ៥០០០ដើម នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកថាក់ស៊ីនបានមកស្នាក់នៅផ្ទះសម្ដេចនិងបាននិយាយរឿងជាច្រើនសូម្បីតែការប្រមាថលើព្រះមហាក្សត្ររបស់ខ្លួន។ សម្ដេចបន្ថែមថា លោក ថាក់ស៊ីនហ៊ានក្បត់នឹងក្រុមរបស់ខ្លួនទៅហើយដូច្នេះសម្ដេចមិនអាចទុកចិត្តបានទេ។
សម្ដេចថា៖ «អ្នកឯងបានមកស្នាក់នៅផ្ទះខ្ញុំ ពឹងពាក់ខ្ញុំ អ្នកឯងបាននិយាយអ្វីខ្លះ? សូម្បីតែជនជាតិអ្នកឯងក៏អ្នកឯងក្បត់អ៊ីចឹងអ្នកឯងមិនខ្លាចក្បត់នឹងខ្ញុំទេ»។ [..] បើសិនអ្នកឯងចង់ឱ្យខ្ញុំបញ្ចេញនៅថ្ងៃស្អែកខ្ញុំក៏នឹងបញ្ចេញនៅថ្ងៃស្អែកអំពីអ្វីខ្លះដែលអ្នកឯងបានធ្វើជាមួយខ្ញុំ និងបានប្រាប់ខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯង»។

សម្ដេចតេជោរង់ចាំមើលប្រតិកម្មពីថៃនៅយប់នេះមុននឹងសម្ដេចសម្រេចបញ្ចេញព័ត៌មានចុងក្រោយ ហើយត្រៀមធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃថ្មីតែម្ដង។ សម្ដេចក៏បញ្ជាក់ថាកម្ពុជាមិនដែលចាត់ទុកថៃជាសត្រូវនោះទេ និងព្រមធ្វើការជាមួយគ្រប់អ្នកដែលកាន់អំណាចនៅប្រទេសថៃដោយមិនប្រកាន់ថាមកពីបក្សណានោះទេ។
សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។
ទោះជាយ៉ាងមនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្ដេចនិងត្រកូសថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថពីសំណាក់នាយករដ្ឋមន្ត្រីថៃដែលត្រូវជាកូនរបស់លោកថាក់ស៊ីន លោកស្រី ផែថងថាន ថាសម្ដេចតេជោ និងសម្ដេចធិបតីថាគ្មានវិជ្ជាជីវះ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ