ព័ត៌មានអន្ដរជាតិ
ផែថងថាន «បារម្ភ» ពីផលប៉ះពាល់សេដ្ឋកិច្ចទាំងថៃ និងកម្ពុជា ដោយសារការបិទព្រំដែន
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានសម្ដែងពីកង្វល់ពាក់ព័ន្ធនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃពលរដ្ឋថៃ និងកម្ពុជា ដោយសារតែការបិទព្រំដែនរវាងប្រទេសទាំង២ ដែលមែនទែនទៅបង្កឡើងមុនជាឯកតោភាគីដោយយោធាថៃ ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការសម្ដែងកង្វល់ពីផលប៉ះពាល់នេះ ធ្វើឡើងនៅពេលលោកស្រីចុះមកទស្សនកិច្ចនៅស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ នាថ្ងៃព្រហស្បតិ៍ ២៦ មិថុនា នេះ ដើម្បីត្រួតពិនិត្យស្ថានការណ៍ ក៏ដូចជាធានានូវជំនួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មដែលរងផលប៉ះពាល់ នៅច្រកព្រំដែនថៃ ជាប់ក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា។ អំឡុងទស្សនកិច្ចនោះ លោកស្រីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីភាពតានតឹងជាមួយកម្ពុជា រួមទាំងផលប៉ះពាល់សេដ្ឋកិច្ច។
អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោក Jirayu Houngsub បានបង្ហើបថា លោកស្រី ផែថងថាន បានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់សេដ្ឋកិច្ចទាំងសម្រាប់ថៃ និងកម្ពុជា ដោយសារតែការបិទព្រំដែនទាំងអស់ រួមទាំងនៅខេត្តស្រះកែវ សុរិន្ទ អ៊ូប៊ុនរ៉ាត់ថានី បុរីរម្យ ត្រាត ស៊ីសាកេត និងច័ន្ទបុរី។
គួរគូសបញ្ជាក់ថា ថ្មីៗនេះ យោធាថៃបិទច្រកព្រំដែនដីគោកទាំងអស់ជាមួយកម្ពុជា ក្នុងការសម្រេចចិត្តជាឯកតោភាគី ដែលបង្កការឆ្លើយដូចគ្នាពីភាគីកម្ពុជា។ មុននោះ កម្ពុជាបានផ្អាកការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ក៏ដូចជាបន្លែផ្លែឈើ ផ្តាច់អគ្គិសនី និងអ៊ិនធឺណិត ដើម្បីឆ្លើយតបជាមុនទៅនឹងការរំខានសកម្មភាពតាមច្រកព្រំដែន និងការគំរាមកាត់ផ្ដាច់របស់ថៃ។
ភាពតានតឹងបែបនេះ បង្កក្ដីបារម្ភខ្លាំងសម្រាប់អាជីវកម្មទាំងខាងកម្ពុជា និងថៃ ជាពិសេសនៅជាប់ព្រំដែន។ យ៉ាងណាមិញ គេរំពឹងថា ផលប៉ះពាល់នឹងធ្ងន់សម្រាប់ភាគីថៃ ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំជាមួយកម្ពុជា៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


