វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យសុបិនដែលមិនគួរព្រងើយកន្តើយ
សុបិនជាទូទៅតែងប្រាប់ពីដំណើរការក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ដូច្នេះកុំព្រងើយកន្តើយនឹងសុបិនទាំងនោះឲ្យសោះ។
តើសុបិនទាំងនោះជាអ្វីខ្លះ?
១. សុបិនឃើញខ្លួនឯងកំពុងដួល

សុបិនឃើញខ្លួនឯងកំពុងដួលឬធ្លាក់ចុះ ភាគច្រើនទាក់ទងនឹងវាសនានិងអារម្មណ៍ដែលយើងត្រូវមានទំនួលខុសត្រូវ ដែលមានមនុស្សដាក់បន្ទុកមកលើយើងខ្លាំងពេក។ ចិត្តវិទូ Ian Wallace ជឿជាក់ថា ការធ្លាក់ចុះគឺជាអារម្មណ៍នៃការបាត់បង់ការគ្រប់គ្រង លើទិដ្ឋភាពនៃជីវិតពិតបច្ចុប្បន្ន។
២. មរណភាពឬបាត់បង់ធ្មេញ

សុបិនទាំងនេះបង្ហាញពីការខ្វះការគោរពខ្លួនឯង។ សុបិនស្លាប់មានន័យថា យើងអាចនឹងមានការផ្លាស់ប្ដូរនៅខាងមុខ ហើយយើងកំពុងទុកអតីតកាលចោលដើរឆ្ពោះទៅរករបស់ថ្មី។
សុបិនឃើញបាត់បង់ធ្មេញ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្ក្រាបកំហឹងក្នុងពេលបច្ចុប្បន្នរបស់យើង។
៣. ខកខានការប្រកួតឬការប្រលង

សុបិនឃើញខកខានការប្រកួតណាមួយ មិនបានប្រលង ឬខ្មាសអៀនខ្លួនឯងនៅទីសាធារណៈជាដើម។ សុបិនប្រភេទនេះបង្ហាញថា យើងកំពុងតានតឹង ថប់បារម្ភ និងព្រួយបារម្ភនៅពេលថ្ងៃអំពីអ្វីមួយមុនពេលដេកលក់។
៤. ស្លៀកខោខ្លីឬគ្មានសម្លៀកបំពាក់

សុបិននេះគឺនិយាយពីអារម្មណ៍ខ្មាសអៀន ហើយមានន័យថាយើងកំពុងមានអារម្មណ៍ងាយរងគ្រោះក្នុងទំនាក់ទំនងថ្មី ឬនៅកន្លែងធ្វើការថ្មី ហើយខ្លាចថាមនុស្សជុំវិញខ្លួនដឹងចំណុចខ្សោយរបស់យើង។
ចំណែកក្នុងសុបិន ឃើញខ្លួនឯងគ្មានសំលៀកបំពាក់ទៅចូលរួមព្រឹត្តិការណ៍ដ៏សំខាន់ វាអាចជាសញ្ញានៃអសន្តិសុខអំពីព្រឹត្តិការណ៍ដែលនឹងកើតមានក្នុងជីវិតរបស់យើង។
៥. ឃើញគ្រោះមហន្តរាយធម្មជាតិ

សុបិនទាំងនោះមានន័យថា យើងមានអារម្មណ៍ថាបានបាត់បង់ការគ្រប់គ្រងលើបញ្ហាផ្ទាល់ខ្លួន។ ឬទទួលរងការគំរាមកំហែងអំពីអ្វីមួយនៅក្នុងជីវិតរបស់យើង។ អារម្មណ៍ទាំងនេះអាចធ្វើឱ្យយើងមានអារម្មណ៍ថាងាយរងគ្រោះ នៅពេលយើងភ្ញាក់ ដូច្នេះគួរតែដោះស្រាយជាប្រញាប់។
៦. សុបិនឃើញមានផ្ទៃពោះ

បុរសនិងស្ត្រីអាចសុបិនឃើញខ្លួនឯងមានផ្ទៃពោះដូចគ្នា ហើយក៏បង្ហាញថា យើងកំពុងផ្ដល់កំណើតនិងគំនិតថ្មីៗ។ ប្រសិនបើយើងស្ថិតនៅគម្រោងសំខាន់ៗ នោះត្រូវកំណត់គោលដៅនិងខិតខំធ្វើការដើម្បីនាំទស្សនៈរបស់យើងឲ្យក្លាយជាការពិត។
៧. ដៃគូបានចាកចេញពីយើង

មនុស្សជាច្រើនបានឆ្លងកាត់សុបិនដ៏គួរឱ្យខ្លាចនេះ ដោយឃើញដៃគូរបស់ពួកគេបានចាកចេញ។ សុបិននេះមិនមែនជារឿងធម្មតាទេ ប៉ុន្តែជាតំណាងនៃគំនិតនិងអារម្មណ៍។ ការភ័យខ្លាចចំពោះការដើរចេញរបស់មនុស្សជាទីស្រឡាញ់ មិនមែនជារឿងចម្លែកទេ ហើយអាចតំណាងឱ្យខ្លួនយើងនៅក្នុងសុបិនដែរ។
នេះអាចមានបញ្ហាជាមួយទំនាក់ទំនងរបស់យើង ដែលយើងត្រូវដោះស្រាយជាប្រញាប់។ ចូរនិយាយអំពីការភ័យខ្លាចទាំងនោះជាមួយដៃគូរបស់យើង ដើម្បីធានាថាសុខភាពផ្លូវចិត្តនិងរាងកាយរបស់យើង មិនត្រូវបានជះឥទ្ធិពលអវិជ្ជមាន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ