លោក Lambert អ្នកស្រាវជ្រាវសុខភាពបានឲ្យដឹងថា ប្រសិនបើនរណាម្នាក់គេងមិនគ្រប់គ្រាន់ បរិមាណនៃការគេងដែលពួកគេជួបនឹងធ្លាក់ចុះដែលធ្វើឱ្យពួកគេពិបាកចងចាំនូវសុបិននៅថ្ងៃបន្ទាប់។
កត្តាផ្សេងទៀតដូចជាស្ត្រេស ឬការប៉ះទង្គិចផ្លូវចិត្ត ក៏អាចបណ្ដាលឱ្យមនុស្សមានសុបិនអាក្រក់ ដែលធ្វើឲ្យពួកគេមិនចង់ចងចាំនៅថ្ងៃបន្ទាប់ដែរ។ ឧទាហរណ៍មនុស្សម្នាក់ដែលមានទុក្ខព្រួយ បន្ទាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់ ក៏អាចសុបិនអំពីការស្លាប់ និងចងចាំនៅរឿងអាក្រក់ៗដូចគ្នា។ ដូច្នេះការចងចាំសុបិននៅថ្ងៃបន្ទាប់ អាចប៉ះពាល់ដល់អារម្មណ៍និងបណ្ដាលឱ្យមានភាពតានតឹងឬការថប់បារម្ភកាន់តែខ្លាំង ទើបពួកគេមិនចង់ចងចាំវាឡើយ។
លោក Andrillon មានប្រសាសន៍ថា “អំឡុងពេលនៃដំណេកទិន្នន័យមួយចំនួនបានបញ្ជូនព័ត៌មានទៅក្នុងខួរក្បាល ប៉ុន្តែខួរក្បាលមិនទទួលបាននោះទេ។ លុះនៅពេលភ្ញាក់ដឹងខ្លួន ខួរក្បាលប្រហែលជាត្រូវការពេលវេលាយ៉ាងតិច ២ នាទី ដើម្បីចាប់ផ្ដើមបង្កើតសមត្ថភាពនៃការចងចាំនោះឡើង។”
នៅក្នុងការសិក្សាឆ្នាំ ២០១៧ ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី Frontiers in Human Neuroscience ក្រុមអ្នកស្រាវជ្រាវនៅប្រទេសបារាំងបានតាមដានលំនាំដំណេករបស់មនុស្ស ១៨ នាក់ ដែលរាយការណ៍ពីការចងចាំសុបិនរបស់ពួកគេតែរាល់ថ្ងៃ។
ក្រុមនេះបានរកឃើញថា ក្រុមដែលចងចាំសុបិន ជាក្រុមដែលបានភ្ញាក់ពីដំណេកញឹកញាប់នៅពេលយប់។ ការភ្ញាក់ពីកណ្ដាលយប់មានរយៈពេលជាមធ្យម ២ នាទីអាចធ្វើឲ្យពួកគេប្រមូលមកការចងចាំនៅសុបិនឡើងមកបាននៅពេលព្រឹក។
ប៉ុន្តែអ្នកខ្លះបានលើកឡើងថា បញ្ហាប្រព័ន្ធសរសៃប្រសាទមនុស្សម្នាក់ៗ ក៏អាចជាហេតុផលដែលបណ្ដាលឲ្យភ្លេចសុបិន៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ អត្ថន័យក្នុងសុបិន ៦យ៉ាងបញ្ជាក់ហេតុការណ៍ក្នុងជីវិតពិត ដែលអ្នកមិនគួរព្រងើយកន្តើយ
ចុចអាន៖ រឿងអស្ចារ្យទាំង ៧ ដែលយើងមិនធ្លាប់បានដឹងពីសុបិន