ព័ត៌មានជាតិ
គម្រោងវិនិយោគចំនួន៣មានទុនជាង២៥០លានដុល្លារបង្កើតការងារជាង១ម៉ឺនកន្លែងក្នុងភូមិភាគឦសាន
គម្រោងវិនិយោគចំនួន ៣ ក្នុងខេត្តក្រចេះ និង ខេត្តរតនគិរី មានទុនវិនិយោគសរុប ប្រមាណជាង ២៥០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានប្រមាណ ១២ ០០០ កន្លែង ជូនប្រជាពលរដ្ឋកម្ពុជាដែលនឹងចូលរួមចំណែកក្នុងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ឱ្យបានកាន់តែប្រសើរ ។

គម្រោងវិនិយោគទាំង៣នេះត្រូវបានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាលើយន្តការ និង នីតិវិធីបច្ចេកទេសកាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ។
នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីការរួមចំណែកយ៉ាងសំខាន់ របស់គម្រោងវិនិយោគកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងការអភិវឌ្ឍភូមិភាគឦសាន ដែលជាប្រភពកំណើនសេដ្ឋកិច្ច ប្រកបដោយសក្តានុពលខ្ពស់ តាមរយៈការលើកកម្ពស់ផលិតភាព និង ការកែច្នៃផលិតផលកសិកម្ម ដែលអាចជួយបង្កើនការនាំចេញរបស់កម្ពុជា និង ទាក់ទាញការវិនិយោគបន្ថែមទៀត ។

នៅក្នុងកិច្ចប្រជុំក្រុមការងារ បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់លើគ្រប់ទិដ្ឋភាព, ជាពិសេស ពាក់ព័ន្ធនឹងការស្នើគម្រោងវិនិយោគ និង អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ដែលមានជាធរមាន ក្នុងគោលដៅសម្របសម្រួល និង ជំរុញសកម្មភាពវិនិយោគផង, ទន្ទឹមនឹងការការពារ និង បង្កើនអត្ថប្រយោជន៍ជូនសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផង។
គិតត្រឹមចុងខែសីហាឆ្នាំ២០២៥រាជរដ្ឋាភិបាលទទួលបានសំណើរវិនិយោគ ចំនួន១៤គម្រោងដែលមានតម្លៃប្រមាណ១,៣ ប៊ីលានដុល្លារអាមេរិកនៅភូមិភាគឦសាន ក្នុងនោះមានដូចជាវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍ និង គម្រោងហេដ្ឋារចនាសម្ព័ន្ធសាងសង់កំពង់ផែពហុបំណង។

លោកបណ្ឌិតសភាចារ្យ តែងតែបានណែនាំ និង កំណត់ទិសដៅក្រុមការងារលេខាធិការដ្ឋាន ក.វ.ឦសាន ឱ្យខិតខំជំរុញការអនុវត្តកម្មវិធីពិសេសនេះ ឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ដោយមិនត្រូវផ្តោតសំខាន់តែលើកិច្ចការងារសម្របសម្រួល និង ការលើកទឹកចិត្តគម្រោងវិនិយោគថ្មីប៉ុណ្ណោះទេ, ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំគម្រោងវិនិយោគ របស់រោងចក្រ សហគ្រាស ដែលមានស្រាប់ក្នុងតំបន់ តាមរយៈការចុះជួបផ្ទាល់ និង ទទួលស្តាប់នូវរាល់កង្វល់ និង បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា របស់ រោងចក្រ សហគ្រាស ក្នុងតំបន់ ក្នុងគោលដៅលើកកម្ពស់ផលិតកម្ម ពិសេស ផលិតផលជំនួស សម្រាប់បំពេញតម្រូវការទីផ្សារ និង ឈានទៅនាំចេញ ស្របតាមបរិការណ៍ដែលកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ និង ការណ៍ដែលប្រជាពលរដ្ឋកម្ពុជា មានទំនោរមិនប្រើប្រាស់ផលិតផលថៃ ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


