សេដ្ឋកិច្ច
ក្រុមហ៊ុនសហគ្រាសជាង ១០០ ចូលរួមដាក់តាំងបង្ហាញផលិតផលនៅ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨
ក្រុមហ៊ុន សហគ្រាស សរុបចំនួន ១៦៣ ដែលមានស្ដង់ ២៦៩ បានចូលរួមតាំងបង្ហាញផលិតផល នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ប្រព្រឹត្តិទៅពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក»។
ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពិព័ណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម ដែលមានឈ្មោះដើមថា៖ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល រៀបចំឡើងតាំងពីឆ្នាំ ២០០៦ បន្ទាប់មកបានប្ដូរឈ្មោះ មកជា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅឆ្នាំ ២០២៤។

ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មានគោលបំណងបង្ហាញអំពី សក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់កម្ពុជា ដែលមានភាពរីកចម្រើនឥតឈប់ឈរ ផ្សព្វផ្សាយអំពីកាលានុវត្តភាពទីផ្សារ និងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។ លើកកម្ពស់តួនាទីវិស័យឯកជន តភ្ជាប់ទីផ្សារក្នុងស្រុក ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងបង្កើនភាពជាដៃគូធុរកិច្ចជាមួយភាគីពាក់ព័ន្ធនៅក្នុង និងក្រៅប្រទេស ក្នុងការជំរុញការនាំចេញផលិតផល និងសេវាកម្មរបស់កម្ពុជា។
លោកស្រី ចម និម្មល បានបញ្ជាក់ថា ស្របពេលនៃនិន្នាការគាំទ្រផលិតផលក្នុងស្រុក និងម្យ៉ាងទៀត កម្ពុជាក៏ត្រូវត្រៀមខ្លួនក្នុងការចាកចេញពីចំណាត់ថ្នាក់ ប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ ខាងមុខនេះ ដែលទាមទារចាំបាច់ឱ្យផលិតករ អ្នកដាំដុះ អ្នកកែច្នៃ សហគ្រិន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្ដោតលើការពង្រឹងគុណភាព ស្ដង់ដា និងនវានុវត្តន៍ផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីអាចឈរជើង និងប្រកួតប្រជែងបាននៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស សំដៅធានាបាននូវភាពធន់ និងបរិយាបន្ន និងដំណើរឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមមានចំណូលខ្ពស់៕

-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


