Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ប្រាប់ពលរដ្ឋឱ្យឈប់បរិភោគផលិតផលសាច់ជ្រូកពីក្រុមហ៊ុនចំណីអាហារ ដែលយកជ្រូកឈឺប៉េស្តអាហ្វ្រិក​​ធ្វើប៉ាតេ

បានផុស

នៅ

អាជ្ញាធរនៅខេត្ត ឡាវកៃ នៅភាគខាងជើងប្រទេសវៀតណាម បានជំរុញឱ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ផលិតផល​ធ្វើពីសាច់ជ្រូក​ របស់ក្រុមហ៊ុនចំណីអាហារ​ Ha Long Canned Food JSC ជុំវិញ​រឿងអាស្រូវសុវត្ថិភាពចំណីអាហារ​ដ៏ធំ ក្រោយ​រកឃើញថា ក្រុមហ៊ុននេះប្រើប្រាស់ជ្រូកផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកក្នុងផលិតកម្ម រួមទាំងប៉ាតេ ប្រមាណ ១,៧ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត Tuoi Tre មន្ទីរសុខាភិបាលខេត្ត ឡាវកៃ កាលពីថ្ងៃចន្ទ បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់លើអាជីវកម្មម្ហូបអាហារ ភោជនីយដ្ឋាន និងអ្នកលក់អាហារតាមដងផ្លូវ ដែល​កំពុងប្រើប្រាស់ផលិតផលសាច់ជ្រូក ពីក្រុមហ៊ុន Ha Long Canned Food JSC។

យោងតាមមន្ទីរ ក្រុមហ៊ុនអាហារកំប៉ុងដដែល​ ​ផលិតផលិតផលអាហារកំប៉ុងជាច្រើនប្រភេទ ដែល​ចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារ ហើយអាច​យក​បរិភោគបាន​ដោយផ្ទាល់ ឬប្រើប្រាស់ជាគ្រឿងផ្សំដោយ​កន្លែងផ្ដល់សេវាកម្មម្ហូបអាហារផ្សេងៗ​។ ប្រសិនបើមិន​គ្រប់គ្រងទាន់ពេលវេលាទេ ហានិភ័យសុវត្ថិភាពចំណីអាហារដែលអាចកើតមានឡើង អាចបង្កការគំរាមកំហែងដោយផ្ទាល់ដល់សុខភាពសាធារណៈ។

មន្ទីរបាន​ណែនាំពលរដ្ឋវៀតណាម​យ៉ាងមុតមាំ ឱ្យឈប់ទទួលទានផលិតផលសាច់ជ្រូករបស់ Ha Long Canned Food ជាបណ្ដោះអាសន្ន រហូតដល់អាជ្ញាធរមូលដ្ឋានចេញសេចក្តីសន្និដ្ឋានជាផ្លូវការនាពេលខាងមុខ​។ ប្រជាពលរដ្ឋដែលបានទទួលទានផលិតផលរួចហើយ ហើយបង្ហាញរោគសញ្ញាសុខភាពមិនប្រក្រតីណាមួយ ​ត្រូវស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Ha Long Canned Food ដែលបង្កើតឡើងនៅឆ្នាំ ១៩៥៧ ធ្លាប់ជាក្រុមហ៊ុនចំណីអាហារកំប៉ុងនាំមុខគេមួយនៅវៀតណាម​​ ហើយនៅតែបន្តដំណើរគួរសមមកទល់ពេលបច្ចុប្បន្ន។ យ៉ាងណាមិញ​ ថ្មីៗនេះ ប៉ូលិសវៀតណាម បានចាប់ខ្លួននាយកប្រតិបត្តិរបស់ក្រុមហ៊ុន​នេះ បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុន​បាន​​ប្រើប្រាស់សាច់ជ្រូក​មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក​ជាង ១៣០ តោន​ ក្នុងផលិតកម្ម​ចំណីអាហាររបស់ខ្លួន រួមទាំងប៉ាតេ ១,៧ តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម