ព័ត៌មានអន្ដរជាតិ
វៀតណាមចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនចំណីអាហារមួយ ព្រោះយកជ្រូកឈឺប៉េស្តអាហ្វ្រិកធ្វើប៉ាតេ ១,៧ តោន
ប៉ូលិសវៀតណាម បានចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនចំណីអាហារ Halong Canned Food JSC បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុននេះបានប្រើប្រាស់សាច់ជ្រូកមានជំងឺជាង ១៣០ តោន ក្នុងផលិតកម្មចំណីអាហាររបស់ខ្លួន រួមទាំងប៉ាតេ ១,៧ តោន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីចុងសប្ដាហ៍។

ប៉ូលិសនៅទីក្រុង ហៃហ្វុង បាននិយាយនៅថ្ងៃទី ១០ ខែមករាថា លោក Truong Sy Toan អាយុ ៥៧ ឆ្នាំ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ត្រូវបាននាំខ្លួនទៅឃុំជាបន្ទាន់ ដើម្បីស៊ើបអង្កេតលើការប្រមូល និងរក្សាទុកសាច់ជ្រូកដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឃ្លាំងបង្កកសាច់របស់ក្រុមហ៊ុន។
អ្នកស៊ើបអង្កេតបាននិយាយថា លោក Toan មានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការសម្រេចចិត្តគ្រប់គ្រង និងប្រតិបត្តិការប្រើប្រាស់សាច់ជ្រូក «មិនបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ»។
នៅថ្ងៃដដែលនោះ ប៉ូលិសក៏បានឃុំខ្លួនបុគ្គលិក៣នាក់ទៀតផងដែរ មកពីនាយកដ្ឋានគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន ដែលទទួលខុសត្រូវលើការត្រួតពិនិត្យវត្ថុធាតុដើមចូលក្រុមហ៊ុន។ អាជ្ញាធរបានកំណត់អត្តសញ្ញាណពួកគេថាមានតួនាទីក្នុងការវាយតម្លៃគុណភាពសាច់ជ្រូក មុនពេលអនុញ្ញាតឱ្យស្តុកទុក និងកែច្នៃ។

គួរគូសបញ្ជាក់ថា ករណីនេះផ្ទុះឡើងកាលពីខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីអាជ្ញាធរសេដ្ឋកិច្ចក្រុងហៃហ្វុងបានស្ទាក់ចាប់រថយន្ត ២ គ្រឿងដែលដឹកសាច់ជ្រូកចំនួន ១,២ តោនមិនស្គាល់ប្រភពដើម។ ការធ្វើតេស្តក្រោយមកបានបញ្ជាក់ថា សាច់ជ្រូកទាំងនោះមានវីរុសជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្រោយមក អាជ្ញាធរបានពង្រីកការស៊ើបអង្កេត ដោយបានរកឃើញថា ក្រុមហ៊ុន Halong Canned Food (Halong Canfoco) បានបង្កកទុកសាច់ជ្រូកឈឺប្រហែល ១៣០ តោន ក្នុងឃ្លាំងរបស់ខ្លួន។
ប៉ូលិសបាននិយាយថា ក្រុមហ៊ុនបានយកសាច់ជ្រូកដែលឈឺដដែល ដើម្បីកែច្នៃធ្វើប៉ាតេជាង ១,៧ តោន រួចហើយ ដែលស្មើនឹង ១៤ ០០០ កំប៉ុង ចន្លោះពីថ្ងៃទី ៦ និង ៧ ខែកញ្ញា ឆ្នាំ ២០២៥។
ផលិតផលចំណីអាហារជាច្រើនទៀត ក៏ធ្វើតេស្តវិជ្ជមានរកឃើញផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ រួមទាំងផលិតផលពាក់ព័ន្ធស្បែកជ្រូកស្រួយជាង ៧ ០០០ គីឡូក្រាម។
លើសពីនេះ ការធ្វើតេស្តមន្ទីរពិសោធន៍បានរកឃើញស្បែកជ្រូកកកជាង ១៣ ០០០ គីឡូក្រាម និងស្បែកមាន់កកជាង ៨ ០០០ គីឡូក្រាម ផ្ទុកបាក់តេរី Salmonella ដែលជាភ្នាក់ងារបង្កជំងឺក្រពះពោះវៀន។
ឥឡូវនេះ ប៉ូលិសវៀតណាមកំពុងបន្តការស៊ើបអង្កេត ដើម្បីរកជនពាក់ព័ន្ធក្នុងករណីនេះ៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


