ព័ត៌មានជាតិ
មហាវិថីសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ យប់ឡើងរំលេចសម្រស់ស្រស់ឆើត ខណៈបង្គោលភ្លើងបំភ្លឺ ១៧៥ ដើម ដំឡើងជិតរួចរាល់
បង្គោលភ្លើងបំភ្លឺផ្លូវសរុបប្រមាណជា ១៧៥ ដើម ជាប្រភេទអំពូលភ្លើងអគ្គិសនីបំភ្លឺលើដងមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូរប្ញស្សី ក្រុងក្រចេះ កំពុងត្រូវបានក្រុមការងារបច្ចេកទេសដំឡើងជិតរួចរាល់។
ការរៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវចាប់ពីរង្វង់មូលខ្លាស្ទុះរហូតដល់រង្វង់មូលព្រាបស ជាផ្នែកមួយនៃគម្រោងស្ថាបនាផ្លូវបន្ទាប់ពីការរៀបចំផ្លូវសម្រាប់អ្នកថ្មើរជើង និងសួនច្បារជាដើម។
នាពេលរាត្រីចូលមកដល់ សោភណភាពនៅតាមដងផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន បានរំលេចសោភណភាពគួរឲ្យចង់គយគន់ និងធ្វើដំណើរដែលពុំធ្លាប់មានពីមុនមក។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សីបានឲ្យដឹងថា ក្នុងនាមលោកជាចៅសង្កាត់អូរឫស្សីនិងក្នុងនាមជាប្រជាពលរដ្ឋពិតជាសប្បាយរីករាយជាខ្លាំង ព្រោះនេះជាសមិទ្ធិផលជាប្រវត្តិសាស្ត្រដែលសង្កាត់អូរឫស្សីមានផ្លូវភ្លោះ និងភ្លើងបំភ្លឺផ្លូវបែបនេះ។



ផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានប្រែក្លាយពីផ្លូវកៅស៊ូមួយគន្លងទៅជាបួនគន្លងប៉ុណ្ណោះនោះទេ ថែមទាំងមានសាកលវិទ្យាល័យរដ្ឋដ៏ធំ ដែលមានទីតាំងជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិស្រែស្តៅ១ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ ឈ្មោះថា សាកលវិទ្យាល័យក្រចេះ ដែលជាសាលារបស់រដ្ឋតែមួយគត់នៅក្នុងខេត្តក្រចេះ ក៏ដូចជានៅភាគឦសាន្តនៃប្រទេសកម្ពុជា ហើយគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ ជាពិសេសជំនាញលើវិស័យកសិកម្ម៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


